ពិធីបុណ្យវិសាខាបូជាត្រូវបានរៀបចំ នៅមុខប្រាសាទអង្គរវត្ដយ៉ាងមហាអធិកអធម

ខេត្ដសៀមរាប ៖ នៅព្រឹកម៉ោង៨ថ្ងៃទី ២៨ មេសា ឆ្នាំ២០១០ ពិធីបុណ្យវិសាខបូជា ដ៏មហាអធិកអធមត្រូវបានរៀបចំឡើងនៅ បរិវេណមុខប្រាសាទអង្គរតូច ក្រុងទេសច
រណ៍សៀមរាប ដោយមានមន្ដ្រីអ្នកមុខអ្នកការ អាជ្ញាធរខេត្ដ ស្ថាប័ននានា ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមគគ្រឹកគគ្រេងទៅតាមបែបបទព្រះពុទ្ធ សាសនា ។ពិធីនេះមានព្រះសង្ឃនិមន្ដរាប់បាត្រចំនួន ២.៥៥៤អង្គ មកពីបណ្ដាខេត្ដនានាទូទាំង
ប្រទេស ប៉ុន្ដែបើតាមលោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាបានឱ្យដឹង ថាមានព្រះសង្ឃមកលើសចំនួនតម្រូវការ រហូតដល់ជាង៣០០អង្គឯណោះ ។
នៅបរិវេណពិធីមានសង់រោងទិស៨ទិស តំណាងឱ្យ ខេត្ដ-រាជធានីទាំង២៤នៃព្រះរាជា
ណាចក្រកម្ពុជា រោងទិសនីមួយៗមានលេងភ្លេងពិណពាទ្យ និងសូត្រធម៌ផងដែរ ។នៅក្នុងពិធីនេះគេសង្កេតឃើញមានការ អញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក មិន
ឃិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍
លោកស៊ូ ភិរិន្ទ អភិបាលខេត្ដ និងអភិបាលរង ព្រមទាំងមន្ដ្រីអ្នកមុខអ្នកការជាច្រើនរូប ទៀត ។