អ្នកស្រាវជ្រាវរកឃើញអំបូរជនជាតិខ្មែរ១ក្រុមកំពុងរស់នៅប្រទេសចិន
អ្នកស្រាវជ្រាវវប្បធម៌ និងអរិយធម៌ខ្មែរ បានរកឃើញជនជាតិអំបូរខ្មែរ
មួយក្រុមកំពុងរស់នៅប្រទេសចិនសព្វថ្ងៃនេះ។
អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន
អ្នកស្រាវជ្រាវអំពីមត៌កវប្បធម៌ អរិយធម៌ខ្មែរ និងតំបន់អាស៊ី
មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ឱម ឧត្ដម
នៅថ្ងៃទី២៦ មេសានេះ ថា ក្រុមជនជាតិអំបូរខ្មែរដែលកំពុងរស់នៅ
តំបន់ស៊ីសងផាណា រហូតមកទល់នឹងពេលនេះ ប្រហែលជាត្រូវព្រះ
មហាក្សត្រខ្មែរសម័យដើម បញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងចុង
សតវត្សទី១៣ នៃគ្រិស្តសករាជ គឺប្រហែលជានៅចុងសម័យកាលអង្គរ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា ៖ «ស្ដេចខ្មែរក៏ឲ្យហ្ម ដំរី
២គ្រួសារ ទៅជួយថែទាំដំរី ក្រោយមកស្ដេចខ្មែរដឹងថា ស្ដេចជីងហុង
ហ្នឹងចូលចិត្តម្ហូបខ្មែរ ក៏ចាត់ឲ្យគ្រួសារ ២គ្រួសារទៀតមកជួយម្ហូបខ្មែរ
ឲ្យស្ដេចជីងហុងហ្នឹង។ អ៊ីចឹងហើយបានគាត់ថា ដូនតាគាត់ ៤គ្រួសារ
ហ្នឹងគឺមកពីកម្ពុជា មកនៅហ្នឹង(ចិន)។ ភូមិគាត់ហ្នឹងឥឡូវមានគ្នាប្រ
ហែលជិត ១ពាន់នាក់ ហើយគាត់និយាយភាសាខ្មែរសម័យមុនមួយ
ម៉ាត់ៗដែលគាត់នៅចាំ»។លោក ស៊ុំ ឈុំប៊ុន មានប្រសាសន៍បញ្ជាក់
បន្ថែមទៀតថាការបញ្ជូនជនជាតិខ្មែរឲ្យជួយថែទាំដំរី និងធ្វើម្ហូបអាហារខ្មែរ
សម្រាប់ស្ដេចនៅតំបន់ស៊ីសងផាណានៅពេលនោះ គឺដោយសារតែខ្មែរ
និង ចិន មានចំណងមិត្តភាពជាមួយគ្នាក្នុងការធ្វើចម្បាំងនឹងជនជាតិតៃ
ដែលក្រោយមកក្លាយជាថៃបច្ចុប្បន្ននេះ។
អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ថ្លែងបន្តថា រាជបណ្ឌិតសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅ កម្ពុជា នឹងបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើការសិក្សាអំពីក្រុមជនជាតិខ្មែរ ដែលកំពុង
រស់នៅទីនោះនៅពេលខាងមុខឆាប់ៗនេះ៕
ស់អ្នកស្រាវជ្រាវរកឃើញអំបូរជនជាតិខ្មែរ១ក្រុមកំពុងរនៅប្រទេសចិន
Posted by
samangnews.dbs.cambodia
on Monday, April 26, 2010
Labels:
ដកស្រងចេ្ពញពីការសែតកោះសន្តិភាព
No comments:
Post a Comment