រដ្ឋ​ខ្មែរ​ដំបូងបង្អស់​កកើតឡើង​ដោយ​ឥណ្ឌូ​រូបនីយកម្ម​

​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​កកើតឡើង​ដោយ​ឥណ្ឌូ​រូបនីយកម្ម​
រដ្ឋ​ខ្មែរ​ដំបូងបង្អស់​មានឈ្មោះ​ថា "នគរ​ភ្នំ ឬ ហ្វូណន​" ក​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី១ នៃ​គ្រិស្តសករាជ ដោយ​លទ្ធផល​នៃ​ការផ្សំផ្គុំ​នៃ​សហគមន៍​កុលសម្ព័ន្ធ​តូច​ធំ​មន​-​ខ្មែរ ជាច្រើន​ នៅ​ជុំវិញព្រះមហាក្សត្រ តំណាង​នូវ​អំណាចកណ្តាល ក្រោម​ឥទ្ធិពល​ឥណ្ឌូរូបនីយកម្ម ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ស៊ីជម្រៅ​មួយ​ពី​ប្រពៃណីនិយម​មេ​ជា​ធំ​ពី​សំណាក់​ជនជាតិខ្មែរ ទៅ​ជា​របប​រាជានិយម​បែប​ឥណ្ឌា​វិញ ។​
ទីតាំង​អតីត​ព្រះ​រាជធានី​អង្គរបុរី ឬ វ្យា​ធបុ​រៈខេត្ត​តាកែវ​ថត​ពីលើ​អាកាស​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ បានបញ្ជាក់​ថា ឥណ្ឌូ​រូបនីយកម្ម​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី ។ នៅក្នុង​រដ្ឋបាល​ថ្មី​ដែល​គេ​ទើបតែ​បាន​រៀបចំ​តាម​បែប​ឥណ្ឌា​នោះ គេ​ឃើញ​មាន​ព្រះរាជា ឬ ព្រះមហាក្សត្រ​បំពេញ​តួនាទី​ជំនួស​មេកន្ទ្រាញ​ដែលជា​អ្នក​គ្រប់គ្រង ដោយ​មាន​សព្វ​នាម៉ឺន​មន្ត្រី​ជា​ជំនួយការ ។​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​បន្តថា : របប​គ្រប់គ្រង​ស្រុកភូមិ​បែប​រាជាធិបតេយ្យ​ថ្មី​នេះ ដែល​មាន​អំណាច​កណ្តាល​ជា​ស្នូល ដោយ​មាន​អក្សរ​សំស្ក្រឹត​ជា​យាន ដើម្បី​ផ្សព្វផ្សាយ​នូវ​បទបញ្ជា ក្រឹត្យក្រម និង​មនោគមន៍វិជ្ជា ព្រហ្ម​ញ្ញសាសនា និង​ព្រះពុទ្ធ សាសនា បាន​នាំមក​នូវ​ភាព​រឹងប៉ឹង​នៃ​សហគមន៍​កសិករ​ខ្មែរ​ដើម​នានា​ដែល​រស់​តាម​វាលទំនាប តំបន់​ឆ្នេរសមុទ្រ និង​ខ្ពង់រាប ។ នេះ​ជា​ការ​លេចធ្លោរ​ឡើង​នៃ​រដ្ឋ​ខ្មែរ​ដំបូង បង្អស់​នា​ដើម​សតវត្សរ៍​ទី ១ នៃគ្រិស្តសករាជ ។ ព្រះរាជាណាចក្រ​ដ៏​ធំ​នេះ ជា​លទ្ធផល​នៃ​ការផ្សំផ្គុំ​នូវ​សហគមន៍​កុលសម្ព័ន្ធ​តូច​ធំ​មន​-​ខ្មែរ​ជា​ច្រើន​ជុំវិញ​ព្រះមហាក្សត្រ​តំណាង​នូវ​អំណាចកណ្តាល ។ រដ្ឋ​ខ្មែរ​ដំបូង​នេះ​មានឈ្មោះ ថា នគរ​ភ្នំ ហៅថា ហ្វូណន (​តាម​ភាសា​ចិន​) ដោយ​មាន​រដ្ឋ​ចេនឡា​ជា​ចំណុច​ដ៏​ធំ​ជាងគេ​ក្នុងចំណោម​រដ្ឋ​តូច​ដទៃទៀត ។​
ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះក្តី ឯកភាព​ពេញលេញ​ក៏​ពុំ​ទាន់​កើតឡើង​ភ្លាមៗ​ដែរ ដោយ ហេតុ​ថា វិវាទ​រវាង​​រដ្ឋ​តូច​ធំ​ដែល​មាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ​ នៅ​មាន​ជា​អចិន្ត្រៃយ៍​នៅឡើយ។ លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ​បានបញ្ជាក់​ថា : តាមពិត​យើង​ត្រូវ​រង់ចាំ​ដល់​រជ្ជកាល​នៃ​ព្រះបាទ​ជយ​វរ្ម័នទី ២ ពោល​គឺ​នៅ​ដើម​សតវត្សរ៍​ទី ៩ នៃ​គ្រិស្តសករាជ​ទើប​សម្រេច​នូវ​ឯកភាព​ជាតិ​ដែល​ជា​វត្ថុបំណង​របស់​ អ្នកដឹកនាំ​ខ្មែរ​គ្រប់​យុគសម័យ ។ ក្នុងករណី​នេះ​ហើយ​បានជា​ចម្បាំង​ទាស់ទែង​នឹង​អំណាច​កណ្តាល​កើតមានឡើង​ មិនចេះចប់​មិនចេះហើយ ដើម្បី​ស្វ័យភាព​របស់​រដ្ឋ​ទាំងនោះ ។ អ្វីៗ​ទាំងអស់​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​សារជាតិ​ពិត​នៃ​ប្រព័ន្ធ ​នយោបាយ​របស់​អតីត​ព្រះរាជាណាចក្រ​ខ្មែរ ដែល​ជា​ក្សត្រ​រដ្ឋ​ផងដែរ ។​
លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា : ព្រឹត្តិការណ៍​នយោបាយ និង​វប្បធម៌​ដ៏​សំខាន់​លើក​នេះ​បាន​រុញច្រាន​សង្គម​ខ្មែរ​ ឱ្យ​មាន​ការវិវត្តន៍​ទាំង​ខាង​ទំនៀមទម្លាប់​ប្រពៃ ណី​ទាំង​ខាង​និន្នាការ​ជំនឿ​ ក្នុង​វិស័យ​មនោគមន៍វិជ្ជា​សាសនា​ខ្មែរ ទាំង​ខាង​នយោ បាយ​រៀបចំ​ដែនដី​នា​សម័យមុន​អង្គ​រដែរ ។​
យោង​ទៅលើ​មូលដ្ឋាន​ជាក់ស្តែង​នេះ ដោយ​ពឹងផ្អែក​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​ចារឹក​សាស្ត្រ​ យើង​អាច​ដឹងថា​មាន​ការសាងសង់​ពី​សំណាក់​អ្នកដឹកនាំ​ខ្មែរ​នូវ​ផ្លូវ​គមនាគមន៍ ព្រះ​ដិមា ដូច​ជា​ព្រះ​ទេវ​រូប ពុទ្ធ​រូប ព្រមទាំង​បូជនីយដ្ឋាន​ទូទាំង​ប្រទេស ។ ទន្ទឹមនេះដែរ ដើម្បី​ដំណើរការ​ទីតាំង​ពិសិដ្ឋ​ទាំងនោះ គេ​បាន​សាង​ផ្លូវ ជីក​ព្រែក ស្រះ​ទឹក រយ៉ា​ល ឬ បារាយណ៍​ជាដើម ។ ក្នុង​កិច្ចការ​សង្គម​សាសនា​នេះ គេ​ឃើញ​មាន​ការ​ធ្វើ​អំណោយ​នូវ​ដីធ្លី និង​ខ្ញុំកំដរ​ផងដែរ ប្រយោជន៍​នឹង​អភិវឌ្ឍន៍​តំបន់​ទាំងនោះ ដោយ​ព្រះមហាក្សត្រ​ខ្មែរ ។ សមិទ្ធិ​ទាំងនេះ​ស្ថិតក្នុង​បន្ទាត់នយោបាយ​រដ្ឋ​ដើម្បី​បង្រួបបង្រួម និង​អភិវឌ្ឍន៍ ប្រទេសជាតិ ។
ដូចនេះ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​សាសនា​ឥណ្ឌា​ទីក្រុង ឬ រដ្ឋ​តូចធំ​ទាំងនោះ​បន្តិច​ម្តងៗ ក៏​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​វប្បធម៌ ដែល​មាន​ព្រះរាជា​ធំៗ ឬ រណប​ជា​ប្រមុខ​ប្រកបដោយ​បច្ចេកវិជ្ជា និង​វប្បធម៌​ខ្ពស់ ដោយ​មាន​លិទ្ធ​ព្រហ្មញ្ញសាសនា​ដែល​ជួន កាល​គួបផ្សំ​នឹង​លទ្ធិ​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋានគ្រឹះ ឬ សសរទ្រូង ។​
លោក​បណ្ឌិត​មី​សែ​ស​ត្រាណេ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា : តាមរយៈ​ការអភិវឌ្ឍន៍​នេះ​គេ​ឃើញ​មានការ​លេចធ្លោ​ឡើង នូវ​ទីក្រុង ឬ បុរី​ជាច្រើន​ដែល​ឈ្មោះ ជា​ភាសាសំស្ក្រឹត​ហៅថា បុរៈ ឬ បុរី ។ ដូចជា​អង្គរបុរី , ស្រេ​ដ្ឋ​បុរៈ, លិង្គ​បុរៈ​ក្នុង​ចក្រភព​ខ្មែរ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល ឬ អភិវឌ្ឍន៍​នៃ​សង្គម​នា​សម័យ​បុរាណ ។​
នេះ​ជា​ភស្តុតាង ឬ ស្លាកស្នាម​ជាក់ស្តែង​យ៉ាង​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​នូវ​លក្ខណៈ​សង្គម​ខ្មែរ​នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ពី​កុលសម្ព័ន្ធ ឬ សហគមន៍​មនុស្ស​ដែល​ជា​ស្រុកភូមិ​ទៅ​ជា​បុរី ឬ រដ្ឋ ។ គឺ​ក្នុង​សម័យ​ប្រវត្តិសាស្ត្រ​នេះ​ហើយ​ដែល​គេ​ឃើញ​មាន​ការតាំង​ឈ្មោះ​ថ្មី​នៃ​ទីតាំង​ចាស់ ឬ លំនៅដ្ឋាន​ចាស់​មួយចំនួន ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ​ដែរ តំបន់​ខ្លះ​មួយចំនួន​នៅ​តែ​រក្សា​ឈ្មោះ​ដើម​របស់​ខ្លួន​ដដែល ។ ឧទាហរណ៍​ប្រភព​ឯក សារ​ចិន​បានឱ្យដឹង​ថា​ឈ្មោះ​នៃ​ទីក្រុង​អង្គរ​បុរី (​នគរ + អង្គរ + បុរី​) ដើមឡើយ​មាន​ឈ្មោះ​ជា​សំស្ក្រឹត​ថា វ្យា​ធ​បុរៈ ដែល​គឺជា​ទីក្រុង​របស់​អ្នក​ព្រានព្រៃ​ដែល​ជា​ទ្រមាក់​ដំរី ។ មូលហេតុ​ដែល​អ្នកស្រុក​តាំង​ឈ្មោះ​នេះ គឺ​បណ្តាលមកពី​អ្នកស្រុក​បាន​ជ្រើសរើស​ទ្រមាក់ដំរី​ម្នាក់​យ៉ាង​ចំណាន​ឱ្យធ្វើ​ជា​ស្តេច​របស់​ពួកខ្លួន ។​
លោក​បណ្ឌិត​រូបនេះ​បាន​បន្តថា : ផ្អែក​លើ​យុទ្ធសាស្ត្រ​ស្ថាបនា​ជាតិ​ថ្មី​នេះ​ដោយ​យក​សាសនា​ជា​ត្រីវិស័យ​ មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍ ហើយ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​មណ្ឌល​វប្បធម៌​ជិត​ឆ្ងាយ​នៅ​ជនបទ​ទៅ​នឹង​ ស្ថាប័ន​រដ្ឋ​អំណាច​កណ្តាល​គឺ​ព្រះ​រាជធានី​សមស្រប​នឹង​នយោបាយ​បង្រួបបង្រួម ​ជាតិ​ផង អតីត​អ្នកដឹកនាំ​ខ្មែរ​បាន​ផ្តោត​ការយក ចិត្តទុកដាក់​ចាប់អារម្មណ៍​លើ​វិស័យ​ សាសនា​សន្តិភាព ។ ដូចនេះ​ទាំង​ព្រះរាជា​មន្ត្រី ជាន់ខ្ពស់​រមែង​តែ​ទៅ​កាន់​ទេវស្ថាន​នានា​ ក្នុង​ប្រទេស​ទៅ​កាន់​ទី​រួម​ខេត្ត​ជិត​ឆ្ងាយ ដោយ​មាន​វត្តមាន​របស់​ពួក​ព្រាហ្ម​បុរោ​ហិត ។ ពីព្រោះ​អ្នកដឹកនាំ​ខ្មែរ​យល់ថា វិស័យ​សាសនា​គឺជា​មធ្យោបាយ​តែ​មួយគត់ ដើម្បី​មិន​គ្រាន់តែ​ចង​ខ្មែរ​ជា​បាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ពង្រឹង​ពង្រីក​អំណាច​កណ្តាល​ដែល​មាន​ព្រះមហាក្សត្រ​ជា​ ប្រមុខ​ហើយ​បើ​មណ្ឌល​វប្បធម៌​នៅតាម​ខេត្ត​នានា​បាន​រឹងប៉ឹង​កាលណា អំណាច​របប​រាជាធិតេយ្យ​នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ឡើងកាលនោះ ។
លោក​បណ្ឌិត​បាន​បញ្ជាក់​ថា : មណ្ឌល​ទាំងនោះ​គឺជា​ទីប្រជុំជន​យ៉ាង​កុះករ​ដែល​ផ្សារ ភ្ជាប់​នឹង​ព្រះ​រាជធានី​ដែល​មាន​ព្រះរាជា​ប្រថាប់​គង់ ។ ការ​មូលផ្តុំ​អំណាច​រដ្ឋបាល​តាម រយៈ​មណ្ឌល​នយោបាយ​សេដ្ឋកិច្ច និង​វប្បធម៌​តូច​ធំ​ទាំងឡាយ​ដែល​ស្ថិតនៅ​ជុំវិញ​ព្រះ​រាជធានី បាន​អនុវត្ត​ដោយ​ពួក​អភិជន ដែល​ជានិច្ចកាល​ទទួល​នូវ​កិត្តិយស​លាភ​សក្តា​រៈពីសំ​ណាក់​ព្រះមហាក្សត្រ ព្រោះ​គេ​ជា​មន្ត្រី​របស់​ព្រះបរមរាជវាំង ដូចជា​ការដំឡើង​កិត្តិយស ឬ ការផ្តល់​អំណាច​ជា​ដីធ្លី​ជា​ដើម​សម្រាប់​សាងសង់​ត្រួតត្រា ឬ ធ្វើស្រែ​ចម្ការ ។​
លោក​បណ្ឌិត​បាន​បន្តថា : ស្ថានភាព​នេះ​ពុំ​ធ្លាប់​មាន​ឡើយនា​សម័យមុន​ឥទ្ធិ​ពលឥណ្ឌា ។  ដូចនេះ​ការផ្សព្វផ្សាយ​អំពី​លទ្ធិ​សាសនា​ដល់​ប្រជានុរាស្ត្រ​តាម​រយៈ​ព្រះមហាក្សត្រ ឬ ពួក​អភិជន​ព្រមទាំង​ពួក​ព្រាហ្មណ៍​បុរោហិត ឬ ព្រះ​ភិក្ខុសង្ឃ ជា​ចំណុច​នៃ​ការរៀបចំ​ស្រុកទេស ឬ ការគ្រប់គ្រង​សង្គម​ជាតិ ដោយ​មាន​វណ្ណៈ ឬ ប្រភេទ​ខុសៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ពុំ​មាន​លក្ខណៈ​តឹងរ៉ឹង​ដូច​ប្រទេស​ឥណ្ឌា​ឡើយ ។​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បានបញ្ជាក់​ថា : ការរៀបចំ​រចនាសម្ព័ន្ធ​ឱ្យមាន​អ្នកដឹកនាំ​មាន​ឋានៈ និង​វត្តមាន​របស់​អ្នកស្រែ​ចម្ការ ដែល​មាន​សេរីភាពនិងអ្នកស៊ីឈ្នួលគេពោល​ គឺ​បាវព្រាវ​ដែល​រស់នៅ​ជុំវិញ​ទីក្រុង​តូច​ធំ​ខាងលើនេះ ឆ្លុះបញ្ចាំង​នូវ​របៀប​គ្រប់គ្រងចាត់ ចែង​សង្គមជាតិ នា​សម័យ​បុរាណ​យ៉ាង​ពិតប្រាកដ​តាម​ឋានានុក្រម ។ រី​ឯ​អំណាច​របស់​ព្រះមហាក្សត្រ​ក៏​ដូច្នោះ​ដែរ ពោល​គឺ​មិន​​អាច​ផ្តាច់ចេញ​ពី​ស្ថាប័ន​រដ្ឋបាល​ឡើយ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​លើ​កំពូល​នៃ​រចនាសម្ព័ន្ធ ។
៙ អាណាចក្រ​នគរ​ភ្នំ​ ​ ​ ​ ​ ​
ការ​បាន​ដឹង​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ​គឺ តាមរយៈ​ប្រភព​ឯកសារ​ពីរ​ប្រភេទ ៖ កំណត់ហេតុ​ចិន និង​បុរាណវត្ថុ​ដែល​បាន​ផលិត​ឡើង​ដោយ​បុព្វបុរស​ដូចជា គ្រឿង​អង្ការ ទេវ​រូប ព្រះ​ពុទ្ធរូប សិលាចារឹក​...​។​ល ។​
សូមបញ្ជាក់​ថា អាណាចក្រ​ភ្នំ​គឺជា​អាណាចក្រ​ដែល​សំខាន់​បំផុត នៃ​អាស៊ី​ភាគ​អាគ្នេយ៍​តាំង​តែ​អំឡុង​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ ។​​អាណាចក្រ​ភ្នំ ហៅ​តាម​ភាសា​ចិន​ថា ហ្វូណន ។ ភាសា​ខ្មែរ​បុរាណ " វ្នំ " ដែល​បច្ចុប្បន្ន​ពាក្យ​នេះ ក្លាយ​ជា​ភ្នំ ។​​នា​សម័យ​បុរាណ​ ចិន​តាំង​ឈ្មោះ​ប្រទេស​ខ្មែរ​តាមរយៈ​ភ្នំ នៃ​ព្រះ​អាណាចក្រ​ខ្មែរ​នេះហើយ ព្រះ មហាក្សត្រ​នៃ​នគរ​ភ្នំមាន​ព្រះនាម​ថា បុព្វ​ភូបាល ឫ​សាល​រាជ ។​
តាមរយៈ​ការស្រាវជ្រាវ​ថ្មីៗ ដោយ​អ្នក​បុរាណវិទ្យា​លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ​បាន ឲ្យដឹងថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដែល​មាន​ព្រះ​រាជធានី​ជាច្រើន ដែល​ក្នុងនោះ​មាន​ជា​អាទិ៍វ្យាធ​រៈ ឫ​អង្គរបុរី និង​ទីក្រុង​អ៊ូ​ថង នៅ​ស្រុកថៃ​សព្វថ្ងៃ ។​
រាជធានី​អង្គរបុរី​ស្ថិតនៅ​ក្បែរ​ដង​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ឫ​ទី​ទំនាប​មាត់​ទន្លេ​មេគង្គ ដែល​ក្នុងនោះ​មាន​កម្ពង់ផែ​អន្តរជាតិ​អូរ​កែវ នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​ជា​សរសៃឈាម​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​នៅ​សម័យ​រុងរឿង បរិវេណ​នៃ​ព្រះរាជ​នគរ​ខ្មែរ​ដំបូងបង្អស់​នេះ ក៏​បាន​លាតសន្ធឹង​ទៅ​ដល់​តំបន់​ភាគខាងត្បូង នៃ​ដង​ទន្លេមេគង្គ​កណ្តាល​រហូត​ដល់​ផ្នែក​ធំ នៃ​ទន្លេ​ចៅ​ប្រា​យ៉ា និង​ជ្រោយ​ម៉ាឡាយូ​បច្ចុប្បន្ន ។ នេះ​បើ​យើង​សំអាង​ទៅលើ​វត្ថុ​បុរាណ និង​បុរាណ​ដ្ឋា​ន​ជាច្រើន​ដែល​គេ​បាន​រកឃើញ ។ ការសន្និដ្ឋាន​នេះ​ត្រូវ​ពឹងផ្អែក​ទៅលើ​ឯកភាព​នៃ​សំណង់​វប្បធម៌​នា​សម័យ​នោះ ដែល​ជា​វត្ថុតាង​ដែល​ស្ថិតក្រោម​ឥទ្ធិ​ផល​នៃ​សិល្បៈ​ក្លិង្គ​អម​រាវ​តី ។​
ម្យ៉ាងទៀត គឺ​ភាពស្រដៀងគ្នា​នៃ​ខឿនវប្បធម៌​នេះ ហើយ​ដែល​បញ្ជាក់​ឱ្យ​យើង​ដឹង​នូ​វ​ទំហំ​នៃ​អាណាចក្រ​នគរ​ភ្នំ​នេះ ដែល​បាន​ជះ​ឥទ្ធិពល​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត​ពោល​គឺ​ពី​ដង​ទន្លេ​ចោប្រា​យ៉ាទៅដល់​ទន្លេមេគង្គ​ផ្នែក ខាងក្រោម​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​តំបន់​អូរ​កែវ អង្គរ​បុរី និង​បាភ្នំ​នៅ​ខេត្ត​ព្រៃវែង​បច្ចុប្បន្ន ។​
ចំពោះ​ទីតាំង​នៃ​ក្រុង​អង្គរ​បុរី ឬ វ្យ​ធ​បុរៈ (​ទីក្រុង​នៃ​ព្រាន​ព្រៃ​) កំណត់ហេតុ​នៃ​រាជវង្ស​ពៀង​សរសេរ​នៅ​ពាក់កណ្តាល​ពុទ្ធ​សតវត្សរ៍​ទី ១១ បានឲ្យដឹងថា ព្រះរាជ​នគរ​នេះ​តាំង​នៅ​ឃ្លាត​ឆ្ងាយ​ពី​សមុទ្រ ៥០០ លី គឺ ២០០ គីឡូម៉ែត្រ ។​
រហូតដល់​ពេល​នេះ​អ្នកប្រវត្តិសាស្ត្រ​វិទ្យា បាន​យល់ឃើញថា ចម្ងាយ​នេះ​ជា​ចម្ងាយ​ដែល​គេ​គិត​ពី​សមុទ្រ​ទៅដល់​តំបន់ភ្នំ បាភ្នំ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អង្គរបុរី​ដែរ ។ ក៏​ប៉ុន្តែ​គ្មាន​អ្វី​ដែល​ថា​ចម្ងាយ​នេះ​មិនមែន​ជា​ចម្ងាយ​រវាង​សមុទ្រ និង​ទីក្រុង​អ៊ូ​ថង​ដែរ ដែល​ជា​អតីត​រាជធានី​ដ៏​សំខាន់​របស់​នគរ​ភ្នំ ដែល​សម័យ​នោះ​ដូចជា​អង្គរបុរី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​សិ្នទ្ធ​ជាមួយ​ចិន​តាម​វិស័យ​ទូត និង​ពាណិជ្ជកម្ម​ដូច​វត្ថុ​បុរាណ​ចិន​ដែល​គេ​បាន​រកឃើញ​ជា​សក្ខីភាព​ស្រាប់ ។​
ក្នុង​ពុទ្ធ​សតវត្សរ៍​ទី ៨ លោក​ភាំង​ថែ និង​ជូ យី​ង ក៏​បាន​បង្ហាញ​នូវ​ប្រវត្តិ​របស់​នគរ​ភ្នំ​តាមរយៈ​កំណត់ហេតុ​ផ្សេងៗ និង​ស័ព្ទ​ទាន​នុ​ក្រម​របស់​ចិន​ដែល​នៅ​សេសសល់ ។ ថ្វី​បើ​អត្ថបទ​ដើម​របស់​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​បាន​បាត់បង់​ទៅ​ក៏​ដោយ​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​អ្នកប្រវត្តិសាស្ត្រ​វិទូ​ចិន​ជំនាន់​ក្រោយ​បាន​ដកស្រង់​ក៏​នៅតែ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ ។​
ប្រវត្តិសាស្ត្រ​បាន​កត់ត្រា "ព្រះមហាក្សត្រ​ដំបូង​របស់​អាណា​ចក្រ នគរ​ភ្នំ ឬ ហ្វូណន ជា​ជនជាតិ​ឥណ្ឌា​ទ្រង់​មានត្រកូល​ហ៊ុន ទៀន (Houentien) គឺ​កោណ្ឌ​ញ ។ លោក​ម្ចាស់​នេះ ទ្រង់​យាង​ពី​ប្រទេស​ឥណ្ឌា ឬ តាមរយៈ​ជ្រោយ​ម៉ាឡាយូ ។ ក្រោយ​ពី​ហ៊ុន ទៀន បាន​បង្ក្រាប​ព្រះ​នាង​លីវ យី ដែល​ជា​ម្ចាស់​ស្រុក​ព្រះអង្គ​ក៏​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ទៅ "។​
នេះ​ជា​ការចាប់ផ្តើម នៃ​សន្តតិវង្ស​ក្នុង​អតីត​ព្រះរាជណាចក្រ​កម្ពុជា​យើង ។ក្នុងករណី​នេះ​ហើយ​ដែល​វប្បធម៌​អារ្យធម៌​ឥណ្ឌា​ដែល​មាន​ព្រះ​ព្រហ្មញសាសនា និងព្រះពុទ្ធ សាសនា​បាន​ត្រូវ​ជនជាតិ​ខ្មែរ​ទទួល​ប្រតិបត្តិ​យ៉ាង​ឆាប់រហ័ស​បំផុត ។​
គួរ​កត់សម្គាល់​ផងដែរ​ថា : ដំណើរការ​នៃ​ឥណ្ឌូ​រូបនីយកម្ម​នៃ​នគរ​ភ្នំ​តាម​រយៈ​រដ្ឋបាល​ដោយ​ ហេដ្ឋារចនាសម្ព័ន្ធ​ក្លឹង្គ​បានធ្វើឲ្យ​មូលដ្ឋាន​នយោបាយ​របស់​ខ្មែរ ​ដែល​យក​មេ​ជា​ធំ​បាន​ក្លាយទៅជា​មហាអំណាច​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ នេះ ក្នុង​អតីតកាល ៕

ក្រមសិលធម៍

​​ សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះអត់អោន អធ្យាស្រ័យ មិនប្រកាន់ពូជសាសន៍ និង មិនរំលោភសិទ្ធអ្្នកដទៃជាដើម។
សិលធម៍មានការបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា:

* សិលធម៍ក្នុងការធ្វើការងារ

* សិលធម៍ក្នុងការរស់នៅ

* ​​​​សិលធម៍ក្នុងការនិយាយ

* សិលធម៍ក្នុងនៅតាមទីសាធារណះ

នៅក្នុងចិត្តវិជ្ជា
ក្រមសិលធម៍ គឺជាមែកធាងដែលបានឃើញនិងយល់បានដោយធម្មជាតិនិងតំលៃនៃសិលធម៍។​
ក្រមសិលធម៍ គឺជាផ្នែកមួយធំក្នុងចំណោមមែកធាងបីនៃសិលធម៍ទូទៅដែលត្រូវបានបង្កើតឡើង ដោយអ្នកចិត្តវិជ្ជា ហើយមានផ្សេងៗជាច្រើនទៀតដូចជា

* ការបង្កើតទ្រឹស្តី
* ការបោះពុម្ភផ្សាយ
* ការអប់រំ។

សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិក ការងារ​របស់​គាត់​គឺ ការនិយាយ​រិះគន់​ទៅអោយ​មុនស្ស​ទាំងអស់​ក្នុងន័យកែលំអ​។ នេះ​គឺជា​វិធីសាស្រ្ត​របស់​សូក្រាត​។ សូក្រាត​បាន​អភិវឌ្ឍ នូវ​វិធីសាស្រ្ត​បង្រៀន​។ វិធីសាស្រ្ត​របស់​គាត់​គឺ​គ្រូ​ត្រូវតែ​សួរ​ទៅ​កូនសិស្ស អំពីអ្វី ដែល​យើង​កំពុង​រៀន ហើយ​ដូចនេះ​គឺ​ធ្វើអោយ​មាន​ការសន្ទនា​ក្នុង​ការសិក្សា​។
ផ្លាតូ ជា​ទស្សនវិទូក្រិចបុរាណដែល​បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​ ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់សូក្រាតនិង​សិស្ស​របស់​ គាត់អារីស្តូត។ ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនា និង​ជា​អ្នកបង្កើត​សាលា​ទស្សនវិជ្ជា​ជាន់ខ្ពស់​អាកាដឺមីនៅ​ក្រុងអាតែន​ ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូងបង្អស់​នៅ​លោកខាងលិច​។
នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់ចេះស្រលាញ់ គោរពចាស់ទុំលោកគ្រូ
អ្នកគ្រូអោយបានខ្ជាប់ខ្ជួនព្រោះថាកាលណាបើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំ
ដែងនូវអាកប្បកិរិយាជាកូនខ្មែរកូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួល
បាននូវការសរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញទៀតវាបានជួយ
លើកកិត្តិយសរបស់គ្រួសារទៀតផង។ សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះអត់អោន អធ្យាស្រ័យ មិនប្រកាន់ពូជសាស និង មិនរំលោភសិទ្ធអ្នកដ៍ទៃជាដើម។

ការត្រួតត្រា​របស់​បារាំង

ដំណាក់ទី១
បារាំង បាន​ប្រកាន់យក "វីធីត្រជាក់" ក្នុង​ការត្រួតត្រា​កម្ពុជា​ អស់​ពេល​ដ៏​យូរ​។ ចាប់តាំងពី​ឆ្នាំ ១៨៦៣​មក ព្រះមហាក្សត្រខ្មែរ បាន​ចុះ​ព្រះហស្តលេខា​លើ​លើ​ក្រឹត្យ ឬ​សេចក្ដីប្រកាស​ជាច្រើន ដែល​សុទ្ធតែ​ផ្ដល់​ចំណេញ​ដល់​បារាំង​ទាំងអស់​។ ឃើញ​យ៉ាង​នេះ ព្រះមហាក្សត្រ​បាន​ឱ្យ​មនុស្ស​ជំនិត​របស់​ព្រះអង្គ​បង្ក​ការបះបោរ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​។
ដំណាក់ទី២
នៅ​យប់​ថ្ងៃ​ទី ១៧ មិថុនា ១៨៨៤ ទេសាភិបាល​បារាំង​ម្នាក់​ឈ្មោះ​តុម សុន បាន​បញ្ជា​ទាហាន​មួយ​ក្រុម និង​កប៉ាល់ចម្បាំង​ឈ្មោះ "អាឡូអែត" ឡោមព័ទ្ធ​ព្រះរាជវាំង ហើយ​គំរាមកំហែង​ព្រះបាទនរោត្ដម​ឱ្យ​ចុះ​ព្រះហស្តលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​មាន​មាត្រា​ខ្លះៗ ដូចជា​៖
* ចៅហ្វាយខេត្ត​ទាំងអស់​ត្រូវ​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​បារាំង​។
* ខេត្ត​ដែល​ពីមុន​មក​មាន​ចំនួន ៥៧ ត្រូវ​បង្រួម​មក​ត្រឹម ៥០ ហើយ​មាន​ចែក​ជា​ស្រុក និង​ឃុំ​។
* មហាក្សត្រ និង​រាជវង្ស ទទួល​ប្រាក់ខែ អំពី​រដ្ឋបាល​បារាំង​។
* ពន្ធ​ទាំងអស់ ត្រូវ​ធ្លាក់​ក្នុង​អំណាច​បារាំង​។
* រាជធានីភ្នំពេញ ត្រូវ​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​ជាន់ខ្ពស់​របស់​បារាំង​។ ទេសាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដែល​មាន​សមាសភាព ១២​រូប ក្នុង​នោះ​ជនជាតិ​បារាំង ៦​រូប ខ្មែរ ៣​រូប និង​យួន ៣​រូប​។
មកដល់​ឆ្នាំ ១៨៨៧ បារាំង​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​មួយ​ មានន័យថា ព្រះមហាក្សត្រ​សោយរាជ្យ ប៉ុន្តែ​មិន​ត្រួតត្រា​ទេ​។
ដំណាក់ទី៣
នៅ​ខែ តុលា ឆ្នាំ ១៨៨៧ បារាំង​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហភាព​ឥណ្ឌូចិន​បារាំង​មានន័យថា កម្ពុជា ជា​ដែនដី​មួយ​ចំណែក​របស់​បារាំង គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​សម្រាប់​ប្រទេស​បារាំង​ ។ សន្ធិសញ្ញា​បារាំង-សៀម​នា​ឆ្នាំ ១៩០៤ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនដី​ម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ​។ ប៉ុន្តែ​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ គឺ​ក្នុង​រាជ្យ​ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេស​កម្ពុជា​បាន​ទទួល​ខេត្តបាត់ដំបង និង​សៀមរាប​មកវិញ​។

ការ​មកដល់​នៃ​អំណាច​បារាំង



នៅ​ឆ្នាំ ១៨៦២ បន្ទាប​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។ ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ ដោយ​មិន​ព្រម​ប្រគល់​មកុដរាជ្យ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ទីក្រុងភ្នំពេញ​។
បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧត្ដុង្គ នា​ថ្ងៃ ៣ កក្កដា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ក្នុង​ការ​ដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។

អ្នក​ជំនាញ៖ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​៤%​នៅ​ឆ្នាំ​២០១០



ដោយ សោភ័ណ
2009-04-01

អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ ADB បាន​អះអាង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​រហូត​៤%​នៅ​ក្នុង​ឆ្នាំ​២០១០។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​របស់​ធនាគារ ADB ប្រចាំ​ប្រទេស​កម្ពុជា លោក ចាន់ ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មីនា ថា បើ​តាម​ការស្រាវជ្រាវ​របស់​អ្នក​សេដ្ឋកិច្ច​នៅ​ធនាគារ​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​៦,៥%​នៅ​ក្នុង​ឆ្នាំ​២០០៨ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៩ កំណើន​សេដ្ឋកិច្ច​នៅ​ត្រឹមតែ​២,៥%​ប៉ុណ្ណោះ។ លោក​បន្ត​ថា កំណើន​សេដ្ឋកិច្ច​វា​នឹង​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១០។

លោក ចាន់ ថា បាន​ឲ្យ​ដឹង​ថា ៖ «តាម​របាយការណ៍​ដែល​គេ​សិក្សា​ហ្នឹង គឺ​ការកើន​ឡើង​នេះ​ដោយ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ឆ្លើយតប​នៅ​ពេល​ដែល​ វិបត្តិ​សេដ្ឋកិច្ច​កើត​ឡើង។ នៅ​ពេល​ដែល​រដ្ឋាភិបាល​គាត់​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០០៩ នៅ​ពេល​ហ្នឹង​គឺ​មុន​កម្ពុជា​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ហ្នឹង។ អ៊ីចឹង​ឆ្នាំ​២០០៩​នេះ ទោះ​បី​ជា​មាន​គោល​នយោបាយ​ឆ្លើយ​តប​មែន ក៏​ផល​ដែល​យើង​ទទួល​ពី​គោល​នយោបាយ​ហ្នឹង វា​អត់​ទាន់​បាន​ទទួល​ផល​បាន​ភ្លាម​ទេ អ៊ីចឹង​វា​អាច​ឃើញ​នៅ​ឆ្នាំ​២០១០»។

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក សុផល មាន​ប្រសាសន៍​ថា ការព្យាករណ៍​របស់​ធនាគារ ADB អំពី​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ​អាច​ទទួល​យក​បាន ហើយ​លោក​ថា​នេះ​ក៏​ជា​ការកែ​តម្រូវ​តួលេខ​មួយ​កាលពី​ដើម​ឆ្នាំ ដែល​គេ​ប៉ាន់​ព្រមាន​ថា​មាន​កំណើន​ខ្ពស់​ជា​និច្ច​នោះ។

លោក សុផល បាន​មាន​ប្រសាសន៍​ថា ៖ «គ្រាន់តែ​ថា​អ្វី​ដែល​គេ​លើក​ឡើង​ ហ្នឹង គឺ​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការវិភាគ ការយល់​ឃើញ​របស់​ស្ថាប័ន​ធំៗ​ផ្សេងៗ​ទៀត។ អ៊ីចឹង​កត្តា​បី​ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ទាប​ឬ​ក៏​ធ្លាក់​ចុះ ​បន្តិច នោះ​គឺ​កត្តា​ថយចុះ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ សំណង់ និង​ទេសចរណ៍»។

បើ​តាម​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា របាយការណ៍​របស់ ADB ប្រហាក់​ប្រហែល​គ្នា​នឹង​របាយការណ៍​របស់​អន្តរជាតិ​មួយ​ទៀត។

អ្នកស្រី ជា វណ្ណាត បាន​បញ្ជាក់​ថា ៖ «យើង​ប្រៀបធៀប​ទៅ​នឹង​របាយការណ៍ ​របស់ IMF ដែល​គេ​ទស្សន៍ទាយ​ហ្នឹង ខាង​រូបិយវត្ថុ​អន្តរជាតិ​ក៏​គេ​ទស្សន៍ទាយ​ថា ក្នុង​ឆ្នាំ​២០០៩​ហ្នឹង​ក៏​សេដ្ឋកិច្ច​មាន​ការធ្លាក់​ចុះ​ដែរ ហើយ​ម្យ៉ាង​ទៀត​ទោះ​ជា​ថា​មិន​មាន​ការទស្សន៍ទាយ​ទាំង​ពីរ​ហ្នឹង​ក្ដី​ដែល​ យើង​មើល​ឃើញ​វិបត្តិ​សេដ្ឋកិច្ច ដូច​ថា​យើង​ទទួល​ផល​ប៉ះពាល់​ពី​មហា​អំណាច​ផ្សេងៗ​មក​ក៏​យើង​អាច​ទទួល​ស្គាល់ ​ថា​យើង​នឹង​មាន​បញ្ហា​អន់​ថយ​ហ្នឹង​ដែរ»៕

ទាហាន​តាម​ព្រំដែន​ប្រុងប្រៀប​ប្រឆាំង​នឹង​ការឈ្លានពាន​ពី​សំណាក់​ថៃ



ដោយ ម៉ាយ៉ារិទ្ធិ
2009-04-01

មេ ​បញ្ជាការ​កងទ័ព​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ទាំងអស់​ដែល​ប្រចាំការ​តាម​ព្រំប្រទល់​ខ្មែរ​ថៃ​នៅ​តំបន់​ព្រះវិហារ​ បាន​ប្រុងប្រៀប​រួច​ជា​ស្រេច​ក្នុង​ការធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការរំលោភ​ ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ។
ទាហានខ្មែរ​ឈរ​ជើង​នៅ​ចំណុច​ព្រលាន​ឥន្ទ្រី​ក្នុង​តំបន់​ភ្នំ​ទ្រព្យ​នៃ​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​១៣ តុលា ២០០៨។

ការត្រៀម​កម្លាំង​ប្រុងប្រៀប​វាយ​ប្រហារ​គឺ​នៅ​គ្រា​ដែល​មាន​ប្រសាសន៍​ពី ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ដែល​បញ្ជា​ឲ្យ​ធ្វើការ​វាយ​ប្រហារ​បើ​សិន​ជា​ទាហាន​ថៃ​បន្ត​ ការរំលោភ​លើ​អធិបតេយ្យភាព​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «អ្ហែង​ចូល​ដី​គេ​មិន​ឲ្យ​គេ​វ៉ៃ អ្ហែង​ចូល​មក​ទៀត​វ៉ៃ​ទៀត ប្រាប់​ឲ្យ​ហើយ អា​នេះ​អ្នក​មែន មិន​មែន​អ្នក​លេង​ទេ»។

ប្រសាសន៍​ចេញ​បញ្ជា​គឺ​នៅ​ក្រោយ​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​ពី​ ទាហាន​ខ្មែរ​ដែល​បង្ហាញ​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការចូល​រំលោភ​លើ​អធិបតេយ្យភាព​ជាតិ​ខ្មែរ​នៅ​ក្នុង​ តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ហើយ​ទ័ព​នៅ​ទល់ដែន​បាន​ បញ្ជ្រាប​បញ្ជា​រួច​ហើយ។ ថ្ងៃ​មុន​ចូល​មក​វាល​ឥន្ទ្រី​ទៀត ខ្ញុំ​ប្រាប់ ប៉ុល សារឿន ហើយ​ប្រាប់​ទៅ យឹម ពឹម ផ្ទាល់ ពឹម​ឯង​ស្គាល់​កន្លែង​ហើយ​ឬ​នៅ​ត្រឹម​ណា​វ៉ៃ អត់​មាន​សួរ​យោបល់​ទេ អា​ហ្នឹង​អ្នក​មែន​តើ! អា​នេះ​និយាយ​សារ​មួយ​យ៉ាង​ច្បាស់​ជូន​ត្រឡប់​ទៅ​វិញ។ សុភាព​បុរស​ចិត្ត​ជា​អ្នក​ជា​លេង ខ្ញុំ​នៅ​ចន្លោះ​ទាំង​ពីរ​ហ្នឹង មិន​មែន​សុភាព​បុរស​ហើយ​ក៏​មិន​មែន​អ្នក​លេង តែ​គឺ​អ្នក​មែន និង​ជា​មេ​ដឹកនាំ​កម្ពុជា​ដ៏​ពិត​ប្រាកដ​មួយ​ដែល​ចេញ​ពី​ឆន្ទៈ​របស់​រាស្ត្រ មិន​មែន​ប្លន់​អំណាច​ទេ»។

ការចេញ​បញ្ជា​នោះ​ទៀត​គឺ​នៅ​ក្រោយ​ដែល​មាន​សេចក្តី​រាយការណ៍​ចុង​ក្រោយ​ មក​ថា មាន​ទាហាន​ថៃ​ប្រមាណ​១០០​នាក់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា បាន​ចូល​មក​ក្នុង​តំបន់​វាល​ឥន្ទ្រី​និង​តំបន់​សំបុក​ឃ្មុំ​ក្នុង​ទឹក​ដី​ តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ​ខ្មែរ។

មេ​បញ្ជាការ​កងពល​ធំ​លេខ​៣ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក ដែល​គ្រប់គ្រង​កង​កម្លាំង​ទាហាន​ខ្មែរ​ទាំងអស់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កង​កម្លាំង​ទាហាន​ខ្មែរ​ទាំងអស់​បាន​ត្រៀម​អនុវត្ត​តាម​បញ្ជា​ហើយ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​ឲ្យ​ដឹង​ថា ៖ «និយាយ​រួម​គាត់​ចេញ​ បទបញ្ជា​រួច​ហើយ យើង​មិន​ទៅ​រំលោភ​គេ​សូម្បី​តែ​១​មីលីម៉ែត្រ​ក៏​យើង​អត់​ទៅ ហើយ​១​មីលីម៉ែត្រ​ក៏​យើង​មិន​អនុញ្ញាត​ឲ្យ​គេ​មក​ដែរ...»។

រហូត​មក​ទល់​នឹង​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១ ខែ​មេសា លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នៅ​តាម​ព្រំប្រទល់​មាន​សភាព​ស្ងៀមស្ងាត់​និង​មិន​មាន​សេចក្តី​ រាយការណ៍​អំពី​ការរំលោភ​ណា​មួយ​ទៀត​ឡើយ​ពី​សំណាក់​ទាហាន​ថៃ៕

កម្ពុជា​គ្រោង​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅ​ខែត្រ​កែប

ដោយ ឃឹម សារ៉ង
2009-04-01

រដ្ឋមន្ត្រី ​ក្រសួង​ទេសចរណ៍​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កំពុងតែ​ស្វែងរក​ការវិនិយោគ​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​ កំពង់ផែ​ទេសចរណ៍​មួយ​ទៀត​នៅ​មាត់​សមុទ្រ​នៅ​ខេត្ត​កែប​សម្ដៅ​ជំរុញ​ត​ភ្ជាប់ ​ផ្នែក​ទេសចរណ៍​ជាមួយ​នឹង​កោះ​ភូគុក​នៅ​យៀកណាម ហើយ​ដែល​ជា​កោះត្រល់​របស់​ខ្មែរ​ពី​មុន​មក។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្សាយ​ពី​ថ្ងៃ​អង្គារ​ ថា លោក​បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​រួច​ហើយ​ថា​នឹង​អភិវឌ្ឍ​កែប​ឲ្យ​ទៅ​ ជា​កំពង់ផែ​ទេសចរណ៍​ខ្នាត​អន្តរជាតិ​មួយ ហើយ​ថា​បច្ចុប្បន្ន​នេះ​កំពុងតែ​រក​មើល​អ្នក​វិនិយោគ​ប្រកប​ដោយ​លក្ខណៈ​ សម្បត្តិ​ល្អ​ដើម្បី​ស្តារ​ជួសជុល​ផែ​ដែល​ទ្រុឌទ្រោម​នោះ​ឲ្យ​កាន់តែ​ប្រសើរ ​ឡើង ឬ​មួយ​ក៏​សង់​ផែ​ថ្មី​មួយ​នៅ​កែប​ដើម្បី​ត​ភ្ជាប់​ទេសចរណ៍​ខេត្ត​កែប​និង​ កោះ​ភូគុក។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការធ្វើ​ដំណើរ​រវាង​កោះ​ភូគុក​និង​កែប​ត្រូវការ​ពេល​វេលា​ប្រមាណ​៩០​នាទី​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ពីរ​ដែរ​ចាប់​អារម្មណ៍​លើ​គម្រោង​នេះ តែ​ពុំ​ទាន់​មាន​ការសម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

ទាហានថៃព្យាយាមចូលក្នុងដីខ្មែក្បែរច្រកជាំស្រងាំខេត្តឧត្តរមានជ័យ



ដោយ សាវយុត
2009-03-09

កង ​រក្សា​ព្រំដែន​ខ្មែរ​លើ​ខ្នង​ភ្នំ​ដងរែក ច្រក​ជាំ​សាង៉ាំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​មាន​គ្នា​ប្រមាណ​១០​ នាក់ បាន​ព្យាយាម​ចូល​មក​ធ្វើ​ប៉ុស្តិ៍​ថ្មី​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជិត​ផ្សារ​ ជាំ​សាង៉ាំ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៩ ខែ​មីនា។

RFA File Photo/Savyuth

ទាហាន ​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។ នៅ​ថ្ងៃ​ទី​៣ សីហា ២០០៨​នេះ មន្ត្រី​ខ្មែរ​អះអាង​ថា ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ព្រំដែន​ប្រចាំ​ច្រក​ជាំសាង៉ាំ​មួយ​រូប​ដែល​សុំ​មិន​ បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​នោះ​បាន​ព្យាយាម​ចូល​មក​ចម្ងាយ​ប្រមាណ​១០០​ ម៉ែត្រ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​កន្លែង​ដែល​អ្នក​ភូមិ​ខ្មែរ​ចាក់​សំរាម តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ហើយ​បាន​ធ្វើ​ប៉ុស្តិ៍​មួយ​អំពី​ឈើ ប៉ុន្តែ​ត្រូវ​កង​រក្សា​ព្រំដែន​ខ្មែរ​រុះរើ​ចោល​និង​ប្រាប់​ឲ្យ​កម្លាំង​ ទាំង​នោះ​ត្រឡប់​ទៅ​វិញ។

មន្ត្រី​នគរបាល​ដដែល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ផ្ទះ​ខ្មែរ​យើង​នៅ ​រាល់​ថ្ងៃ។ ពី​ម្សិលមិញ​វា​[ទាហាន​ថៃ]​មក​រក​ធ្វើ​ប៉ុស្តិ៍​ម្ដង​ហើយ ប្រហែល​ជា​ម៉ោង ៥​កន្លះ ឬ ៦ ប៉ុន្តែ​យើង​ហាម​ឃាត់​វា​ទៅ វា​ក៏​ទៅ​វិញ។ ម៉ោង ៦​ព្រឹក​មិញ វា​មក​ធ្វើ​តាំង​ពី​ព្រលឹម​តែ​ម្ដង»។

អនុប្រធាន​ក្រុម​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រចាំ​ច្រក​ជាំ​ សាង៉ាំ លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ​ទាំង​នោះ​នៅ​ក្នុង​អង្គភាព​កង​រយ​លេខ​២៣០៧ ដែល​មាន​បន្ទាយ​នៅ​ជិត​នោះ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ក្រុម​ទាហាន​ថៃ​ទាំង​នោះ​បាន​ចូល​មក​នៅ​ពេល​ដែល​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​យក​ គ្រឿងចក្រ​ទៅ​ឈូសឆាយ​លុប​សំរាម​ដែល​មាន​ក្លិន​ស្អុយ ហើយ​ពួក​គេ​ថា ចូល​មក​ការពារ​ខ្លាច​ក្រែង​ខ្មែរ​សាងសង់​អ្វី​ត្រង់​នោះ ប៉ុន្តែ​ពួកគេ​បាន​ដក​ចេញ​បន្ទាប់​ពី​លោក​បាន​ប្រាប់​ទៅ​មេបញ្ជាការ​របស់​ ពួក​គេ។

លោក​វរ​សេនីយ៍​ទោ តូច រ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «វា​[ទាហាន​ថៃ]​ មក​ប្រុង​ធ្វើ​កូន​ខ្ទម ខ្លាច​យើង​សង់​អ្វី​នៅ​កន្លែង​ឈូស​ហ្នឹង។ ក្រោយ​ពី​ទៅ​ជួប​ជាមួយ​មេ​គេ​ទៅ ក៏​បាន​ឲ្យ​ដក​កម្លាំង​ទៅ​វិញ»។

ទោះ​យ៉ាង​ណា មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ថៃ​-កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត លោក សាវ៉ាង ប្រៈជុម​វង្ស បាន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​មក​ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​បញ្ហា​ដែល​ទាហាន​ថៃ​ព្យាយាម​ចូល​ទៅ​ក្នុង​ទឹក​ដី ​ខ្មែរ​នោះ​ទេ។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ថៃ​បាន​ដាក់​ប៉ុស្តិ៍​របស់​ខ្លួន​រួច​ហើយ​នៅ​ច្រក​ជាំ​សាង៉ាំ​នោះ គឺ​ថៃ​មិន​មាន​សិទ្ធិ​ចូល​មក​ដាក់​ប៉ុស្តិ៍​ថ្មី​ទៀត​ទេ ចំណែក​ចំណុច​ព្រំដែន ភាគី​កម្ពុជា​-ថៃ​បាន​កំណត់​ខ្សែ​បែង​ចែក​ទឹក​រួច​រាល់​អស់​ហើយ ដែល​កន្លែង​ណា​ជា​ខ្សែ​បែងចែក​ទឹក​នោះ​ថៃ​បាន​ដឹង​ច្បាស់​ណាស់ ដែល​ថៃ​មិន​មាន​សិទ្ធិ​រំកិល​ចូល​មក​ទៀត​ទេ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «យើង​កំណត់​ខ្សែ​បែង​ចែក ​ទឹក​រួច​អស់​ហើយ​នៅ​កន្លែង​ហ្នឹង បើ​វា​ចង់​ចូល​មក គឺ​យើង​ដាច់​ខាត​មិន​ឲ្យ​ចូល​ទេ វា​អត់​មាន​សិទ្ធិ​ចូល​ទេ បើ​ចូល នោះ​ជា​ការ​រំលោភ​អធិបតេយ្យ​ជាតិ​ខ្មែរ»។

តាម​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាព​មួយ​ទៀត​របស់​កង​ទាហាន​ថៃ​ដែល​បាន​ចូល​មក​ក្នុង​ដី​ខ្មែរ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កន្លង​មក កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែល​បាន​លប​ លួច​ចូល​ក្នុង​ដី​ខ្មែរ​ត្រង់​តំបន់​អតីត​ចម្ការ​ស្វាយ​របស់​តាម៉ុក​ដោយ​មាន ​គ្រាប់​មីន​ប្រភេទ​៦៩​មួយ​គ្រាប់​ជាប់​ខ្លួន​ផង ហើយ​និង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែរ​ដែល​បាន ​លួច​ចូល​ព្រំដែន​ខ្មែរ​នៅ​តំបន់​ថ្គាម​រមាស​ជិត​អតីត​ជំរំ​ជន​ភៀស​ខ្លួន​ ខ្មែរ​តាទុំ​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ៕

ថៃ​ត្រៀម​កិច្ច​ចរចា​ស្ដីពី​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា

ដោយ សាន សុវិទ្យ
2009-03-24

យោង ​តាម​កាសែត Bangkok Post នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក កាស៊ិត ភីរ៉ុម បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​កំពុង​រៀបចំ​ធ្វើ​កិច្ច​ចរចា​មួយ​វគ្គ​ថ្មី​ទៀត​ជាមួយ​ កម្ពុជា​នៅ​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ។

កិច្ច​ចរចា​នេះ​មិន​ពាក់ព័ន្ធ​នឹង​សន្និសីទ​កំពូល​អាស៊ាន​បូក​៣ និង​បូក​៦ នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​រាយការណ៍​ថា កំពុង​ប្រុងប្រៀប​ផ្ញើ​លិខិត​ទៅ​ភាគី​ថៃ សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ឲ្យ​បាន​ឆាប់ៗ​ដើម្បី​កម្ពុជា​អាច​ អភិវឌ្ឍ​ប្រភព​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅ​បាត​សមុទ្រ។

លោក កាស៊ិត ភីរ៉ុម បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ចាំបាច់​ផ្ញើ​លិខិត​នោះ​ទៅ​ខាង​ភាគី​ថៃ​ទេ៕

មជ្ឃមណ្ឌលបុប្ផាណា

មជ្ឃមណ្ឌលបុប្ផាណា

បន្ទាប់ពីទស្សនះកិច្ចសិក្សាអស់ជាច្រើនម៉ោងមក ហើយមជ្ឍ
មណ្ឌលចុងក្រោយ​ដែលក្រុមសិស្ស​ផ្នែក​ទំនាក់​ទំនងសង្គមយើង
បានចូលនោះគឺមជ្ឃមណ្ឌលបុប្ផាណា ។ យើងបានជួបសំភាស
ន៏ជាមួយ លឹម​ សុភាន ដែលជាអ្នកវិភាគមួយរូបប្រចាំនៅមជ្ឃ
មណ្ឌលបុប្ផាណា។
តាមសម្តីរបស់លោក លឹម សុភាន អ្នកវិភាគនៅមជ្ឍមណ្ឌល
នេះបានមានប្រសាសន៏ថា ៖

មជ្ឃមណ្ឌលបុប្ផាណា មានឈ្មោះពិតប្រាកដថាមជ្ឍមណ្ឌលធនធានសោតទស្សន៏

បុប្ផាណា ដែលជាមជ្ឍមណ្ឌល៖

· ប្រមូលនូវឯកសារគ្រប់ប្រភេទនិងរូបថតទាំងឡាយដែលបន្សល់ពី

សម័យសង្រ្គាមប្រល័យពូជសាសន៏ ដែលឯកសារនោះមាននៅបរទេស

និង​ជាពិសេសនៅប្រទេសកម្ពុជាយើង

· រក្សាទុកនូវរាល់និងការពារឯកសារទាំងអស់ដែលបានប្រមូលពីគ្រប់

ទឹសទីនោះ ព្រមទាំងតំកល់ទុកជាឯកសារសំរាប់ក្មេងជំនាន់ក្រោយ

· ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចងចាំនិងយល់អោយកាន់

តែច្បាស់ពីសម័យកាលដ៍សែនឈឺចុកចាប់ ជាពិសេសដល់ប្អូនៗ

ជំនាន់ក្រោយពីសកម្មភាព ។

បុប្ផាណា ជាឈ្មោះនារីម្នាក់ដែលស្លាប់នៅក្នុងគុកទួលស្លែង ហើយជាវិរះនារីអង់អាចក្លាហានហ៊ានប្រឆាំង តវ៉ានឹងអង្គការ តែទីបំផុតនាង

ក៌ស្លាប់ក្នុងគុកនោះទៅ ។ ដូច្នេះ ទើបមជ្ឍមណ្ឌលយកឈ្មោះនាង

បុប្ផាណាមកដាក់ជា មជ្ឃមណ្ឌលសោតទស្សន៏បុប្ផាណា គឺមាន

បំណងចង់ បន្សល់អ្វីៗ ពីអតីតកាលដល់អ្នកជំនាន់ក្រោយឱ្យស្គាល់

និងផ្តល់នូវធនធានសោត

ទស្សន៏ដល់ពួកគេតែប៉ុន្នោះ ។

មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា បង្កើតនៅខែធ្នូ

ឆ្នាំ១៩៧៨ និង បើកសម្ភោធន៏កន្លែងថ្មីនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០០៦

ដែលមាន លោក ប៉ាន​​ រឹទ្ធី ជាប្រធាន រួមជាមួយលោក ឡូ ផាន់មករា ​​​​​​។ ដែលមជ្ឍមណ្ឌលមានទីតាំងនៅ ផ្លូវ ៦៤ សង្កាត់ បឹងរាំង ខ័ណ្ឌដូនពេញ

រាជធានីភ្នំពេញ។

ស្រង់ពាក្យសម្តីរបស់លោក ប៉ាន រឹទ្ធី ដែលជាប្រធាននៃមជ្ឍមណ្ឌល

តាមវែបសាយអ៊ីនធើណែត ត្រង់ឃ្លាដែលលោកមានប្រសាសន៏ថា

អ្វីៗដែលខ្ញុំបានប្រមូលថែរក្សាទុ កនេះ វាជាភស្តុតាង ជានិមិត្តរូប

សំរាប់ពួកយើង ព្រោះខ្មែរក្រហមមិនត្រឹមតែសម្លាប់មនុស្សប៉ុន្នោះទេ ប៉ុន្តែពួកវាបានបំផ្លាញអត្តសញ្ញាណ ហើយនិងការចង់ចាំ​ ។

គាត់បានបន្តទៀតថា មជ្ឍមណ្ឌលនេះមិនតែលើកអំពីរឿងខ្មែរ

ក្រហមប៉ុន្នោះទេ អ្នកដឹងហើយថា ការចងចាំគឺជាភាពឈឺចាប់យ៉ាងខ្លាំង

សំរាប់ពួកយើងអស់រយះពេល ជិត ៤ឆ្នាំក្នុងសម័យនោះ ហើយពួកវាបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងស្ទើរគ្មានសល់។ សព្វថៃ្ងនេះប្រទេសរបស់យើងជាប្រទេសដែលមានក្មេង ៧០%

ក្រៅពីនេះអាយុក្រោម ២៥ឆ្នាំ ហើយក្រោមនេះទៀតគ្មានអ្វីស្ទង់ទេ ។ ខ្ញុំគិតថារូបភាពនិងសំលេងអាចផ្តល់ឱ្យពួកគេនូវចំនុចយោងខ្លះ ដើម្បីជាអត្តសញ្ញាណនិងជាប្រវិត្តិសាស្រ្តរបស់ពួកគេ ។

លោក ប៉ាន រឹទ្ធី បានជួបលោក វ៉ាន់ ណាត ក្នុងឆ្នាំ ១៩៩១

ពេលចាប់ផ្តើមថតខ្សែរភាពយន្តជាមួយគាត់ ។

បច្ចប្បន្ននេះនៅមជ្ឃមណ្ឌលមានបុគ្គលិកចំនួន ៣០នាក់

ដែលស្ថិតនៅផ្នែកខុសៗគ្នា ដូចជាផ្នែក៖

1. ផ្នែកពត៏មានវិជ្ជា

2. ផ្នែក Audio សោតទស្សន៏

3. ផ្នែកស្រាវជ្រាវ និង វិភាគ

4. ផ្នែកទំនាក់ទំនង

5. ផ្នែករដ្ឋបាល…

មជ្ឃមណ្ឌលនេះបានជំនួយមកពី នាយកដ្ឋានភាពយន្ត (ផ្តល់ជាអគ្គារ សំភារះផ្សេងៗ…)

ធនាគារ ANZ ​ ហើយជាពិសេសនោះបានមកពីបរទេស (​ បារាំង ) ផ្តល់ជាថវិការ និង ធនធានមនុស្សសំរាប់មកអប់រំនិង​បង្រៀន​ដល់បុគ្គលិករបស់មជ្ឍមណ្ឌល ៕

របាយការណ៍ស្តីអំពីមជ្ឈមណ្ឌលឯកសាកម្ពុជា


​​ កាលពីថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០០៨ក្រុមយុវសិស្សផ្នែកទំនាក់ទំនងសង្គម

ឆ្នាំទី១ បានធ្វើទស្សនៈកិច្ចនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា ។

ក្នុងឱកាសនោះដែលពួកយើងបានធ្វើសេចក្តីសំភាសន៍ជាមួយ លោក ដារា ជាប្រធាន

រងប្រចាំមជ្ឈមណ្ឌលឯកសារកម្ពុជា ។ លោក ដារា បានបង្ហាញអំពីកាកើតឡើងមជ្ឈមណ្ឌល

នេះ និង ការប្រព្រឹត្តិទៅដោយរលូន ចំពោះការធ្វើប្រតិបត្តិការណ៍។

លោក ដារា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះបានកើតឡើងនៅក្នុងឆ្នាំ១៩៩៥

ដោយ លោក ឆាំង យុទ្ធ ដែលជាជនជាតិខែ្មររស់នៅសហរដ្ធអាមេរិច ដែលមានបំណងចង់

បង្កើតមជ្ឈមណ្ឌលនេះ ហើយ លោកក៏បានមកស្រុកខ្មែរនៅក្នុងឆ្នាំ១៩៩៥ បង្តើតមជ្ឈមណ្ឌល

តូចមួយនៅទីក្រុងភ្នំពេញ ហើយដោយមានការជំនួយពីសប្បុរសជននៅសហរដ្ធអាមេរិចនូវ

ទឹកប្រាក់ជាច្រើន លោកបានចាប់ផ្តើមប្រមូលឯកសារ ដែលទាក់ទងទៅនឹងហេតុការណ៍អំពើ

ប្រល័យពូជសាសន៍ ដោយធ្វើការសើបសួរ សំភាសន៍ជាមួយសាក្សី ជនរងគ្រោះ និងជនដៃ

ដល់ អំពីរបបខែ្មរក្រហម ប្រហែល៨សែនទំព័រ ។ ពឹងផ្អែកការចាប់ឩក្រឹដ្ធជនមកកាត់ទោស

យោងទៅតាមទស្សនាវដ្តី តួរលេខ បទសំភាសន៍ ពឹងផ្អែកទៅលើរូបថតផ្សេងៗជាង

៦០០០រូប គុនឯកសារ២០០គុន និងជាក់ស្តែងគឺរណ្តៅចំនួន២០០រណ្តៅ បូយនីយដ្ថាន៨១

កន្លែង​ និងចុងក្រោយទាក់ទងបទសំភាសន៍ជាង៤០០០បទសំភាសន៍ ជាមួយអ្នករងគ្រោះ។

មជ្ឈមណ្ឌលនេះមានទិសដៅក្នុងការស្រាវជ្រាវផ្សព្វផ្សាយក្នុងការសិក្សាអំពីអំពើប

ប្រល័យពួជសាសន៍ ហើយមជ្ឈមណ្ឌលនេះមានភ្នាក់ងារស៊ីអង្គេតគ្រប់២៤ខេត្តក្រុង​ ហើយ

សំខាន់ជាងនេះទៅទៀតគឺមានការទំនាក់ទំនងជាមួយតុលាការជាតិ និង អន្តរជាតិក្នុងតំរូវការ

ឯកសារយកទៅប្រើប្រាស់ដោយមានការស្នើសុំអំពីមជ្ឈមណ្ឌល៕

ទិវាជ័យជំនះ7មករា



គណបក្សប្រជាជនកម្ពុជា
ខេត្តព្រះសីហនុ ធ្វើមិទ្ទិញរំលឹក
​​​​ ខួបអនុស្សាវរីយលើកទី៣០
ទិវាជ័យជំនះ៧មករា ឆ្នាំ២០០៩
កាលពីព្រឹកថ្ងៃទី ៩ ខែ មករា ឆ្នាំ
២០០៩ គណៈបក្សប្រជាជនកម្ពុជា
ខេតព្រះសីហនុ
(នេះទិដ្ឋភាពថ្ងៃ7មករា)
បានរៀបចំប្រារព្ធអង្គមិទ្ទិញ មហាជនយ៉ាងមហោឡាឬក
នៅវេទិកាបុណ្យជាតិ៧មករា
ដើម្បីអបអរសារទ រំលឹកខួប
អនុស្សាវរីយ៍លើកទី៣០ ទិវាជ័យជំនះ៧មករា
ក្រោមវត្តមាន
ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំង
ប្រដាប់អាវុធ ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និង
សិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងនោះក៏
មានវត្តមាន ឯកឩត្តម តំណាងរាស្រ្ត
ខេត្តព្រះ
សីហនុនិង
ប្រតិភូ ស្ថានអគ្គកុងស៊ុល សាធារណរដ្ឋ
សង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ
និងប្រតិភូ ខេត្តកៀងយ៉ាងសាធារណរដ្ឋ
សង្គមនិយមវៀតណាម អញ្ជើញ
ចូលរួមជាកិត្តិយស
ផងដែរ ។ ឯកឩត្តម ស្បោង សារ៉ាតប្រធានគណៈ
បក្សប្រជាជន ខេត្តនិង ជាអភិបាលខេត្តព្រះសីហនុ
បានអានសន្ទរកថារបស់សម្តេចអគ្គមហាធម្មពោធិសាល
ជា ស៊ីម ប្រធានគណៈបក្សប្រជាជនកម្ពុជា ក្នុងឱកាសមិទ្ទិញ
​​​​​​​​ រំលឹកខួបអនុស្សាវរីយ៍លើកទី
៣០ ទិវាជ័យជំនៈ ៧មករា
ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០០៩ដោយបានរំលឹកឡើងវិញ អំពីការ
ដឹកនាំតស៊ូ នៃចលនារំដោះជាតិរបស់គណៈបក្សប្រជាជនកម្ពុជា
ក្នុងបុព្វហេតុរំដោះប្រទេស
ជាតិ រំដោះប្រជាជនកម្ពុជា
អោយរួចផុតពីអំពើប្រល័យពូជសាសន៍របបកម្ពុជាប្រជាធិបតេយ្យ
និងការដឹកនាំកសាងអភិវឌ្ឃន៍ប្រទេសជាតិ ពីបាតដៃទទេ រហូតមាន
អ្វីៗសព្វបែបយ៉ាងក្នុង
ពេលបច្ចុប្បន្ន។ក្នុងទិវាមិទិ្ទញរឹលឹក
ខួបអនុស្សាវរីយ៍លើកទី៣០ទិវាជ័យជំនៈ៧មករានៅខេត្ត
ព្រះសីហនុ ក៏មានធ្វើពិធីដង្ហែរក្បួនព្យុះហយាត្រា មហាជន
បង្ហាញនូវការ វិវត្តន៍ រីកចំរើន
លើគ្រប់វិស័យ ដោយសារ
តែមានថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ផងដែរ ។

ពត៍មានអំពីប្រទេសអាឡឺម៉ង់ឋឋ


​ កាលពីថៃ្ងទី ០២ ខែ​ ធ្នូ ឆ្នាំ ២០០៨ លោក Bco: Make កពីប្រទេសអាល្លឺម៉ង់បានផ្តល់ជាចំនេះដឹងខ្លះៗពីប្រទេសរបស់លោកនៅ សាលាបចេ្ចកទេសដុនបូស្កូក្រុងព្រះសីហនុក្នុងផ្នែក ទំនាក់ទំនង សង្គម ។ តាមសម្តីរបស់លោកបាន បញ្ជាក់ថា ប្រទេសអាល្លឺ ម៉ង់ស្ថិតនៅទ្វីបអ៊ឺរ៉ុប ហើយមានផ្ទៃដីចំនួន357 000km មានដង់ស៊ីតេ ប្រជាជនចំនួន៨0.000.000.000

នាក់មានទីក្រុងទាំងអស់ ចំនួន ១៥ តែទីក្រុងដែល សំខាន់និងជាទីក្រុងនៃប្រទេសគឺ


(នេះជាផែនទីប្រទេសអាឡឹម៉ង់) Berlin មានប្រជាជន ចំនួន លាននាក់ និងមាន ការរីកចំរើន លើ គ្រប់វិស័យរួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ។ល។ លោកបានបន្ត ទៀតថា​​ លោកកើតនៅក្នុងទីក្រុង Paderborn មានកូនប្រុស ស្រីចំនួន ៥នាក់​ និងពេលនេះលោកមាន ចៅប្រុស ២នាក់ ។ចំពោះសេដ្ឋកិច្ចវិញលោកមាន ប្រសាសន៏ថា ផលិតផល ទំនិញដែលផលិតបានដូចជា ឡាន ម៉ូតូ ម៉ាស៊ីនគ្រប់ប្រភេទ គ្រឿងបច្ចេកវិជ្ជា និង សំភារះជាច្រើនទៀត ដែលត្រូវនាំចេញទៅគ្រប់ទិសទី ជាពិសេសទៅ European Union (EU) ។ ហើយធ្វើការនាំចូលដូចជា ប្រេង ខ្លាញ់ ដែក ហ្គាស និងសំភារះជាច្រើនទៀតពីបណ្តាលប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប អាមេរិច

សំបុត្ររថភ្លើងចំងាយផ្លូវ 300 Km =65សំរាប់អ្នកធ្វើការនៅរោងចក្រអាចរកចំណូលបាន ១៨/ hចំនួនអ្នកគ្មានការងារធ្វើមានចំនួន 3.8% ហើយមានជនជាតិបរទេស 11.8% និងប្រជាជនមកពី ប្រទេស Turkey មានចំនួន6.0% ចំពោះពន្ធ ប្រជាពលរដ្ឋ ទាំងអស់ត្រូវបង់ពន្ឋជូនរដ្ឋ ១០% សំរាប់ប្រជាជនទូទៅ ប៉ុន្តែបើប្រជាជនណា ដែលមានទ្រព្យសម្បតិ្តច្រើនត្រូវបង់ពន្ទតាមលើសទៅតាមទ្រព្យសម្បតិ្តជាក់ស្តែង

បុរសដំបូងឡើងទៅឋានព្រះច័ន្ទ


បុរសដំបូងឡើងទៅឋានព្រះច័ន្ទបេសកកម្មដែលប្រើ
ដោយមនុស្សទៅឋានព្រះចន្ទ ទទួលបាន
ជោគជ័យជាលើកដំបូងដែល ជាវីរបុរសបានក្លាយជា

(នេះជាទង់ជាតិរបស់អា មេរិចនៅលើភពព្រះច័ន្ទ)
ទំព័រប្រវត្តិសាស្រ្តមួយនៅលើពិភពលោក។ ក្នុងឆ្នាំ
១៩៦៩ ប្រព័ន្ធ បច្ចេកវិទ្យាខាង លំហអាកាសរបស់សហរដ្ឋអាមេរិចបាន
ចាប់ផ្តើមកម្មវិធី នៃឋានព្រះ ចន្ទដោយយាន្ត
អាប៉ូឡូមួយ។ នៅថៃ្ងទី ២០ ខែ កក្តដា ឆ្នាំ ១៩៦៩
ប្រវតិ្តសាស្ត្រជាលើក ដំបូងនៃមនុស្ស ជាតិដែលចេញដំណើរពីផែនដីទៅលំហអាកាស
សំរេចបានជោគជ័យ ដ៍អស្ចារ្យនោះគឺ អ្នកអាកាស


(នេះជាបង្ហោះApolo ពីភពផែនដី)
យានិកឈ្មោះ លោក នៀល អាមស្រ្តង Neil
Armstrong បានក្លាយ ជាបុរស ដំបូងដែលដើរលើភពព្រះចន្ទ ។
លោក Neil Armstrong កើតនៅថៃ្ងទី ០៥ ខែ សីហា ឆ្នា ១៩៣០
គាត់ជាជនជាតិ អាមេរិច ។










(នៅចំកណ្តាលជារូបលោក Neil Armstrong)

ទិត្យ អាអូនទូទាត់កំហឹងជាមួយសួង បញ្ញា

ភ្នំពេញៈបអ្នកប្រដាល់នួនមន្នីក្លឹបកងទ័ពជើងគោគនិងសង សារទ្ឋ ក្លឹបអេភូថង

នឹងជួបគ្នាជំរះកំហឹងម្តងទៀតនៅថៃ្ងទី30​ ខែមករា នាសង្វៀនស្តាតចាស់។

គិតទាំងលើកនេះទៀត គឺជាលើកទី4ហើយ ដែលពួកគេជួបប្រកួតគ្នា។កាប្រកួត

3លើកដំបូង មន្នីឈ្នេះពីរលើក ឯសារិទ្ឋឈ្នេះ2លើក។ពួកគេចាញ់-ឈ្នេះគ្នាដោយពន្ទិទាំងលំ

បាកនឹងវេទនាបំផុត។

ពួកគេជាអ្នកប្រដាល់ដែលល្អនិងមានឈ្មោះបោះសំលេង តែគេមិនជាគូរប្រគួតដែល

គួរអោយចាប់អារម្មណ៍នោះទេ ដោយសាតែគេមិនមែនជាអ្នកប្រដាល់ ដែលហ៊ានប្តូរ និងហ៊ាន

វាយលុកឡើយ។គេវាយតាមរបៀបប្រចាំគ្នា បន្ទាប់ពីគេវ៉ៃទៅលើគួប្រកួតហើយ គេដកថយ

របៀបរត់យកខ្លយន។មន្នីរហ័យ​ការវាយលុករបស់គេលឿន ឯការដកថយក៍លឿនដែរ។ការ

វាយរបស់គេចំគោលដៅភាគច្រើន តែកណ្តាប់ដៃស្រាល។សារិទ្ឋចិត្តហ៊ានជាងមន្នី តែគេវ៉ៃ

របៀបខ្ជីខ្ជា ព្រោះការវ៉ៃចេញរបស់គេច្រើនតែខុសគោលដៅ។ទោះយ៉ាងណា ជង្គង់ និងកែង សារិទ្ឋ គួរឲ្យខ្លាចណាស់។