សម្តេចតេជោ ហ៊ុន សែន និយាយថា នៅឆ្នាំកន្លងទៅគំរោងវិនិយោគ ដែលប្រទេសវៀតណាមបានលើកឡើងមានទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក ហើយនៅពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងមានទំហំទឹកប្រាក់ប្រមាណជាង ៦ ពាន់លានដុល្លារ ទៅ ៧ ពាន់លានដុល្លារអាមេរិក ។ រីឯការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងមានការកើនឡើងថែមទៀតលើសពី ២០០០ លានដុល្លារក្នុង ១ ឆ្នាំ តាមរយៈនៃការជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងនោះគឺកម្ពុជាទទួលតាមរយៈការរីកចំរើននៃសេដ្ឋកិច្ចរបស់វៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យចឺរី ភ្នំពេញ ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៥ ឧសភានេះ ។ លោក ជឿង វិញជិង (Truong Vinh Trong) ឧបនាយករដ្ឋវៀតណាម និងលោក ឡេ ខាភាវ អតីតអគ្គលេខាធិការបក្សវៀតណាម បានចូលរួមនៅក្នុងពិធីនោះដែរ ។
សម្តេចតេជោមានជំនឿថា វៀតណាម នឹងក្លាយទៅជាកូននាគអាស៊ីនាពេលខាងមុខ ព្រោះវៀតណាម មានការរីកចំរើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ដូចនេះកម្លាំងទិញរបស់វៀតណាមកាន់តែខ្លាំង ហើយកំរិតនៃការផ្គត់ផ្គងរបស់វៀតណាម ដែលកម្ពុជាមានតម្រូវការក៏មានកម្លាំងកាន់តែខ្លាំង ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យនេះទ្រទ្រង់ទៅលើ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ និងវិស័យដ៏ទៃទៀត ៕
សម្តេច ហ៊ុន សែន ជឿថា កម្ពុជាទទួលផលពីការរីកចំរើនរបស់វៀតណាម
Posted by
samangnews.dbs.cambodia
on Tuesday, May 18, 2010
Labels:
ដកស្រងចេ្ពញពីcen
No comments:
Post a Comment