កាលពីថ្ងៃទី 12 ខែ មករា ឆ្នាំ 2010 កន្លងទៅថ្មីៗ នេះរូបខ្ញុំបាទរួមជាមួយក្រមការងារបានចុះទៅយកពត៍មាននៅតំបន់
មួយ នៅជាយក្រុងព្រះសីហនុ ដែលស្ថិត ភូមិបិទត្រាង
ឃុំបិទត្រាង សង្កាត់រាម ខណ្ខ័ព្រៃនប់ ខេត្តព្រះសីហនុ។
ទីនោះ គឺជាកន្លែងចាក់សំរាមដ៏ធំមួយសំរាប់ ក្រុងព្រះសីហនុ
ហើយ ក៍ជាន្លែងដែលសំបូរទៅដោយអ្នករើសសំរាម ផងដែរ
ហើយពួកគាត់បាន សង់ជាផ្ទះ នៅលើគំនរសំរាមតែម្តង
ដែលសុទ្ធសឹងតែជាអ្នកក្រីក្រ ក្នុងចំនោមពួកគេមាន
គ្រួសារ ខ្លះជាអ្នកចំណាក ស្រុក
និង គ្រួសារ ខ្លះ បានរស់នៅទីនេះរយះយូរមកហើយ
ដោយសាតែបញ្ហា ជីវភាព គ្រួសារ
តំរូវអោយពូក
បើតាមសំដីផ្ទាល់របស់ អ៊ុំ ស្រីម្នាក់
ឈ្មោះ វ៉ុល សំអឿន ដែលជាមេក្រុម
ប្រចាំការនៅទីនោះបានប្រាប់ក្រុម
អ្នកយកពត៍មាន យើងខ្ញុំ ថា រូបគាត់
ផ្ទាល់មករស់ នៅទីនេះ តាំងតែពីឆ្នាំ ២០០២ ម្លះ?
កាលពីតំបូងឡើយ
មានតែប៉ន្មានគ្រួសារទេប៉ុន្តែពេលនេះ
មានរហូតដល់ទៅ ចំនួន
18 គ្រួសារ ស្មើនឹង 96 នាក់ ។ ក្នុង
ចំនោម ពួកគាត់ស្ត្រីមានចំនួនច្រើន
ជាង បុរស ហើយចែកជាបីក្រុមទៀត
ដោយធ្វើការប្តូរវេនគ្នា ក្នុងការរើស
សំរាមគឹងាយស្រួល ដើម្បីកុំអោយ
មានការឈ្លោះទាស់ទាញគា្នជារាល់ថ្ងៃគាត់ធ្វើការ
តាំងពីព្រលឹមទ់ព្រលប់ ហើយត្រូវជួបនូវផលលំបា
កជាច្រើនមានដូចជា ខ្វះចំណីអាហារ ការបិរភោគ
មិនបានគ្រប់គ្រាន់ ថ្ងៃខ្លះ
រកបានតិច និងចំណាយកំលាំងច្រើន និង ពេលរដូវវស្សា
មានភ្លៀងមកដល់ធ្វើពួកគាត់ មានការលំបាកក្នុងការកកាយ
រក វត្ថុ ទាំងនោះ ។ ចំនែកពេលរដូវប្រាំងវិញត្រូវនូវជួប
បញ្ហាខ្វះ ទឹកស្អាតសំរាប់់ប្រាស់ ដោយធ្វើដំណើរទៅ
ផ្លូវឆ្ងាយដើម្បីដកទឹក និង ប្រឈមមុខបញ្ហាសុខភាព ។
ស្របជាមួយគ្នានេះដែរក៍ មានអង្គការ ចំនួនពីរបានចុះទៅ
ដល់ទីនោះ សំរាប់ជួយដល់ពួកគាត់ គឺមានអង្គការ
ភាពញញឹមនៃកុមារ និង អង្គការសារិកា។
អង្គការ ភាពញញឹមនៃកុមារ បានជីកអណ្តូងទឹកស្អាត
សំរាប់អ្នករស់នៅទីនោះ ប៉ុន្តែពេលនេះ អណ្តូងគឺមិនអាច
ប្រើប្រាស់បានទេ ដោយសារមាន
សំរាមច្រើនពេកនៅហ៊ុមព័ទ្ធកន្លែង
នោះ ។ បើតាមសំដីលោក
ពូមា្នក់ ឈ្មោះ ដេត ដែលរូបគាត់គឺ
ជាបុគ្កលិកម្នាក់ ដែលធ្វើការនៅ
ក្នុងអង្គារ ភាពញញឺមនៃកុមារ បានរៀបរាប់ថា
រូបគាត់បានមក
អស់រយះពេលប្រមាណជា ៧ឆ្នាំ
មកហើយ រូបគាត់តែងតែ មកទីនេះ ជារៀងរាល់សបា្តស្តហ៍
ដើម្បីសាក
ស្រាយរាល់ បញ្ហាទុក្ខលំបាក ដែល
ពួកគាត់ជួប និងម្យ៉ាងទៀតគាត់បាន
ជួយដល់កេ្មងៗ ទាំងនោះដោយបាន
បញ្ជូនពួកគេអោយទៅសាលារៀន
នៅសាលារដ្ធទៀតផង ទទឹងនឺង
នោះក៍បានបន្តជួយ រហូតដល់ បាន
បញ្ចប់ថ្នាក់ទី១២ រកការងារបានធ្វើ
រៀបការរួច អាច ប្រកបរបរចិញ្ចឹម
ជីវិត ទើបងអ្គការ ឈប់ជួយ៕
No comments:
Post a Comment