ដោយ ឃឹម សារ៉ង
2009-04-01
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ខ្មែរបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងតែស្វែងរកការវិនិយោគថ្មីមួយដើម្បីអភិវឌ្ឍ កំពង់ផែទេសចរណ៍មួយទៀតនៅមាត់សមុទ្រនៅខេត្តកែបសម្ដៅជំរុញតភ្ជាប់ ផ្នែកទេសចរណ៍ជាមួយនឹងកោះភូគុកនៅយៀកណាម ហើយដែលជាកោះត្រល់របស់ខ្មែរពីមុនមក។
លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ដែលផ្សាយពីថ្ងៃអង្គារ ថា លោកបានទទួលភ្លើងខៀវពីរដ្ឋាភិបាលរួចហើយថានឹងអភិវឌ្ឍកែបឲ្យទៅ ជាកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិមួយ ហើយថាបច្ចុប្បន្ននេះកំពុងតែរកមើលអ្នកវិនិយោគប្រកបដោយលក្ខណៈ សម្បត្តិល្អដើម្បីស្តារជួសជុលផែដែលទ្រុឌទ្រោមនោះឲ្យកាន់តែប្រសើរ ឡើង ឬមួយក៏សង់ផែថ្មីមួយនៅកែបដើម្បីតភ្ជាប់ទេសចរណ៍ខេត្តកែបនិង កោះភូគុក។
លោករដ្ឋមន្ត្រីបន្តថា ការធ្វើដំណើររវាងកោះភូគុកនិងកែបត្រូវការពេលវេលាប្រមាណ៩០នាទីប៉ុណ្ណោះ។
លោកបន្តទៀតថា មានអ្នកវិនិយោគក្នុងស្រុកចំនួនពីរដែរចាប់អារម្មណ៍លើគម្រោងនេះ តែពុំទាន់មានការសម្រេចយ៉ាងណានៅឡើយទេ៕
កម្ពុជាគ្រោងអភិវឌ្ឍកំពង់ផែទេសចរណ៍នៅខែត្រកែប
Posted by
samangnews.dbs.cambodia
on Wednesday, April 1, 2009
Labels:
ដកស្រងពី(RFA)
No comments:
Post a Comment