មជ្ឃមណ្ឌលបុប្ផាណា
បន្ទាប់ពីទស្សនះកិច្ចសិក្សាអស់ជាច្រើនម៉ោងមក ហើយមជ្ឍ
មណ្ឌលចុងក្រោយដែលក្រុមសិស្សផ្នែកទំនាក់ទំនងសង្គមយើង
បានចូលនោះគឺមជ្ឃមណ្ឌលបុប្ផាណា ។ យើងបានជួបសំភាស
ន៏ជាមួយ លឹម សុភាន ដែលជាអ្នកវិភាគមួយរូបប្រចាំនៅមជ្ឃ
មណ្ឌលបុប្ផាណា។
តាមសម្តីរបស់លោក លឹម សុភាន អ្នកវិភាគនៅមជ្ឍមណ្ឌល
នេះបានមានប្រសាសន៏ថា ៖
មជ្ឃមណ្ឌលបុប្ផាណា មានឈ្មោះពិតប្រាកដថាមជ្ឍមណ្ឌលធនធានសោតទស្សន៏
បុប្ផាណា ដែលជាមជ្ឍមណ្ឌល៖
· ប្រមូលនូវឯកសារគ្រប់ប្រភេទនិងរូបថតទាំងឡាយដែលបន្សល់ពី
សម័យសង្រ្គាមប្រល័យពូជសាសន៏ ដែលឯកសារនោះមាននៅបរទេស
និងជាពិសេសនៅប្រទេសកម្ពុជាយើង
· រក្សាទុកនូវរាល់និងការពារឯកសារទាំងអស់ដែលបានប្រមូលពីគ្រប់
ទឹសទីនោះ ព្រមទាំងតំកល់ទុកជាឯកសារសំរាប់ក្មេងជំនាន់ក្រោយ
· ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចងចាំនិងយល់អោយកាន់
តែច្បាស់ពីសម័យកាលដ៍សែនឈឺចុកចាប់ ជាពិសេសដល់ប្អូនៗ
ជំនាន់ក្រោយពីសកម្មភាព ។
បុប្ផាណា ជាឈ្មោះនារីម្នាក់ដែលស្លាប់នៅក្នុងគុកទួលស្លែង ហើយជាវិរះនារីអង់អាចក្លាហានហ៊ានប្រឆាំង តវ៉ានឹងអង្គការ តែទីបំផុតនាង
ក៌ស្លាប់ក្នុងគុកនោះទៅ ។ ដូច្នេះ ទើបមជ្ឍមណ្ឌលយកឈ្មោះនាង
បុប្ផាណាមកដាក់ជា មជ្ឃមណ្ឌលសោតទស្សន៏បុប្ផាណា គឺមាន
បំណងចង់ បន្សល់អ្វីៗ ពីអតីតកាលដល់អ្នកជំនាន់ក្រោយឱ្យស្គាល់
និងផ្តល់នូវធនធានសោត
ទស្សន៏ដល់ពួកគេតែប៉ុន្នោះ ។
មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា បង្កើតនៅខែធ្នូ
ឆ្នាំ១៩៧៨ និង បើកសម្ភោធន៏កន្លែងថ្មីនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០០៦
ដែលមាន លោក ប៉ាន រឹទ្ធី ជាប្រធាន រួមជាមួយលោក ឡូ ផាន់មករា ។ ដែលមជ្ឍមណ្ឌលមានទីតាំងនៅ ផ្លូវ ៦៤ សង្កាត់ បឹងរាំង ខ័ណ្ឌដូនពេញ
រាជធានីភ្នំពេញ។
ស្រង់ពាក្យសម្តីរបស់លោក ប៉ាន រឹទ្ធី ដែលជាប្រធាននៃមជ្ឍមណ្ឌល
តាមវែបសាយអ៊ីនធើណែត ត្រង់ឃ្លាដែលលោកមានប្រសាសន៏ថា
អ្វីៗដែលខ្ញុំបានប្រមូលថែរក្សាទុ កនេះ វាជាភស្តុតាង ជានិមិត្តរូប
សំរាប់ពួកយើង ព្រោះខ្មែរក្រហមមិនត្រឹមតែសម្លាប់មនុស្សប៉ុន្នោះទេ ប៉ុន្តែពួកវាបានបំផ្លាញអត្តសញ្ញាណ ហើយនិងការចង់ចាំ ។
គាត់បានបន្តទៀតថា មជ្ឍមណ្ឌលនេះមិនតែលើកអំពីរឿងខ្មែរ
ក្រហមប៉ុន្នោះទេ អ្នកដឹងហើយថា ការចងចាំគឺជាភាពឈឺចាប់យ៉ាងខ្លាំង
សំរាប់ពួកយើងអស់រយះពេល ជិត ៤ឆ្នាំក្នុងសម័យនោះ ហើយពួកវាបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងស្ទើរគ្មានសល់។ សព្វថៃ្ងនេះប្រទេសរបស់យើងជាប្រទេសដែលមានក្មេង ៧០%
ក្រៅពីនេះអាយុក្រោម ២៥ឆ្នាំ ហើយក្រោមនេះទៀតគ្មានអ្វីស្ទង់ទេ ។ ខ្ញុំគិតថារូបភាពនិងសំលេងអាចផ្តល់ឱ្យពួកគេនូវចំនុចយោងខ្លះ ដើម្បីជាអត្តសញ្ញាណនិងជាប្រវិត្តិសាស្រ្តរបស់ពួកគេ ។
លោក ប៉ាន រឹទ្ធី បានជួបលោក វ៉ាន់ ណាត ក្នុងឆ្នាំ ១៩៩១
ពេលចាប់ផ្តើមថតខ្សែរភាពយន្តជាមួយគាត់ ។
បច្ចប្បន្ននេះនៅមជ្ឃមណ្ឌលមានបុគ្គលិកចំនួន ៣០នាក់
ដែលស្ថិតនៅផ្នែកខុសៗគ្នា ដូចជាផ្នែក៖
1. ផ្នែកពត៏មានវិជ្ជា
2. ផ្នែក Audio សោតទស្សន៏
3. ផ្នែកស្រាវជ្រាវ និង វិភាគ
4. ផ្នែកទំនាក់ទំនង
5. ផ្នែករដ្ឋបាល…
មជ្ឃមណ្ឌលនេះបានជំនួយមកពី នាយកដ្ឋានភាពយន្ត (ផ្តល់ជាអគ្គារ សំភារះផ្សេងៗ…)
ធនាគារ ANZ ហើយជាពិសេសនោះបានមកពីបរទេស ( បារាំង ) ផ្តល់ជាថវិការ និង ធនធានមនុស្សសំរាប់មកអប់រំនិងបង្រៀនដល់បុគ្គលិករបស់មជ្ឍមណ្ឌល ៕
No comments:
Post a Comment