កាលពីថៃ្ងទី ០២ ខែ ធ្នូ ឆ្នាំ ២០០៨ លោក Bco: Make មកពីប្រទេសអាល្លឺម៉ង់បានផ្តល់ជាចំនេះដឹងខ្លះៗពីប្រទេសរបស់លោកនៅ សាលាបចេ្ចកទេសដុនបូស្កូក្រុងព្រះសីហនុក្នុងផ្នែក ទំនាក់ទំនង សង្គម ។ តាមសម្តីរបស់លោកបាន បញ្ជាក់ថា ប្រទេសអាល្លឺ ម៉ង់ស្ថិតនៅទ្វីបអ៊ឺរ៉ុប ហើយមានផ្ទៃដីចំនួន357 000km មានដង់ស៊ីតេ ប្រជាជនចំនួន៨0.000.000.000
នាក់មានទីក្រុងទាំងអស់ ចំនួន ១៥ តែទីក្រុងដែល សំខាន់និងជាទីក្រុងនៃប្រទេសគឺ
(នេះជាផែនទីប្រទេសអាឡឹម៉ង់) Berlin មានប្រជាជន ចំនួន ៤លាននាក់ និងមាន ការរីកចំរើន លើ គ្រប់វិស័យរួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ។ល។ លោកបានបន្ត ទៀតថា លោកកើតនៅក្នុងទីក្រុង Paderborn មានកូនប្រុស ស្រីចំនួន ៥នាក់ និងពេលនេះលោកមាន ចៅប្រុស ២នាក់ ។ចំពោះសេដ្ឋកិច្ចវិញលោកមាន ប្រសាសន៏ថា ផលិតផល ទំនិញដែលផលិតបានដូចជា ឡាន ម៉ូតូ ម៉ាស៊ីនគ្រប់ប្រភេទ គ្រឿងបច្ចេកវិជ្ជា និង សំភារះជាច្រើនទៀត ដែលត្រូវនាំចេញទៅគ្រប់ទិសទី ជាពិសេសទៅ European Union (EU) ។ ហើយធ្វើការនាំចូលដូចជា ប្រេង ខ្លាញ់ ដែក ហ្គាស និងសំភារះជាច្រើនទៀតពីបណ្តាលប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប អាមេរិច…។
សំបុត្ររថភ្លើងចំងាយផ្លូវ 300 Km =65€ សំរាប់អ្នកធ្វើការនៅរោងចក្រអាចរកចំណូលបាន ១៨€/ hចំនួនអ្នកគ្មានការងារធ្វើមានចំនួន 3.8% ហើយមានជនជាតិបរទេស 11.8% និងប្រជាជនមកពី ប្រទេស Turkey មានចំនួន6.0% ។ ចំពោះពន្ធ ប្រជាពលរដ្ឋ ទាំងអស់ត្រូវបង់ពន្ឋជូនរដ្ឋ ១០% សំរាប់ប្រជាជនទូទៅ ប៉ុន្តែបើប្រជាជនណា ដែលមានទ្រព្យសម្បតិ្តច្រើនត្រូវបង់ពន្ទតាមលើសទៅតាមទ្រព្យសម្បតិ្តជាក់ស្តែង …។
No comments:
Post a Comment