ដំណាក់ទី១
បារាំង បានប្រកាន់យក "វីធីត្រជាក់" ក្នុងការត្រួតត្រាកម្ពុជា អស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុន បានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត" ឡោមព័ទ្ធព្រះរាជវាំង ហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានមាត្រាខ្លះៗ ដូចជា៖
* ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
* ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
* មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
* ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
* រាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្តលេខាលើរាជក្រឹត្យមួយ មានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង ។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
No comments:
Post a Comment