សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះអត់អោន អធ្យាស្រ័យ មិនប្រកាន់ពូជសាសន៍ និង មិនរំលោភសិទ្ធអ្្នកដទៃជាដើម។
សិលធម៍មានការបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា:
* សិលធម៍ក្នុងការធ្វើការងារ
* សិលធម៍ក្នុងការរស់នៅ
* សិលធម៍ក្នុងការនិយាយ
* សិលធម៍ក្នុងនៅតាមទីសាធារណះ
នៅក្នុងចិត្តវិជ្ជា
ក្រមសិលធម៍ គឺជាមែកធាងដែលបានឃើញនិងយល់បានដោយធម្មជាតិនិងតំលៃនៃសិលធម៍។
ក្រមសិលធម៍ គឺជាផ្នែកមួយធំក្នុងចំណោមមែកធាងបីនៃសិលធម៍ទូទៅដែលត្រូវបានបង្កើតឡើង ដោយអ្នកចិត្តវិជ្ជា ហើយមានផ្សេងៗជាច្រើនទៀតដូចជា
* ការបង្កើតទ្រឹស្តី
* ការបោះពុម្ភផ្សាយ
* ការអប់រំ។
សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិក ការងាររបស់គាត់គឺ ការនិយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺជាវិធីសាស្រ្តរបស់សូក្រាត។ សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្តបង្រៀន។ វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរទៅកូនសិស្ស អំពីអ្វី ដែលយើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនាក្នុងការសិក្សា។
ផ្លាតូ ជាទស្សនវិទូក្រិចបុរាណដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់សូក្រាតនិងសិស្សរបស់ គាត់អារីស្តូត។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមីនៅក្រុងអាតែន ដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច។
នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់ចេះស្រលាញ់ គោរពចាស់ទុំលោកគ្រូ
អ្នកគ្រូអោយបានខ្ជាប់ខ្ជួនព្រោះថាកាលណាបើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំ
ដែងនូវអាកប្បកិរិយាជាកូនខ្មែរកូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួល
បាននូវការសរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញទៀតវាបានជួយ
លើកកិត្តិយសរបស់គ្រួសារទៀតផង។ សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះអត់អោន អធ្យាស្រ័យ មិនប្រកាន់ពូជសាស និង មិនរំលោភសិទ្ធអ្នកដ៍ទៃជាដើម។
ការត្រួតត្រារបស់បារាំង
Posted by
samangnews.dbs.cambodia
on Monday, November 16, 2009
/
Comments: (0)
ដំណាក់ទី១
បារាំង បានប្រកាន់យក "វីធីត្រជាក់" ក្នុងការត្រួតត្រាកម្ពុជា អស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុន បានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត" ឡោមព័ទ្ធព្រះរាជវាំង ហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានមាត្រាខ្លះៗ ដូចជា៖
* ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
* ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
* មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
* ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
* រាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្តលេខាលើរាជក្រឹត្យមួយ មានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង ។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។

ការមកដល់នៃអំណាចបារាំង
Posted by
samangnews.dbs.cambodia
Labels:
រៀបរៀងដោយសំអាង
/
Comments: (0)
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដម ដោយមិនព្រមប្រគល់មកុដរាជ្យ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្ដុង្គ នាថ្ងៃ ៣ កក្កដា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។