Thai demonstrators leave airports

Anti-government protesters have begun leaving Bangkok's main airports after an eight-day siege that paralysed government and stymied tourism. Anti-government protesters have begun leaving Bangkok's main airports after an eight-day siege that paralysed government and stymied tourism.
They packed up bedding and began leaving the international and domestic airports as cleaners moved in.
The People's Alliance for Democracy (PAD) called off the protests and after a court banned Prime Minister Somchai Wongsawat from politics.
The protests have left thousands of tourists stranded in Thailand.
The country has lost millions of dollars in revenue.
The PAD had been demanding the resignation of the prime minister, who they say is a proxy for deposed leader Thaksin Shinawatra.
Mr Somchai, who has been waiting out the siege in the northern city of Chiang Mai, says his allies will be forming a caretaker government with a new leader shortly.
Unpopular
The Constitutional Court ruled on Tuesday that the three parties in the ruling coalition must disband. Each of them has since been re-formed under new names.
The same Constitutional Court deposed a pro-Thaksin government in September - that of Samak Sundaravej.
The PAD insisted on fighting on against allies of Mr Thaksin.
This time, although Mr Somchai's allies plan to field a new government, the PAD is claiming victory.
Correspondents noted that the airport blockade was becoming increasingly unpopular, so that Tuesday's court ruling against Mr Somchai offered a face-saving moment for the protesters to back down.
But the divisions that caused the protests, and regular recourse to more activists courts to act against the government, remain, correspondents said.
Frome bbc.com

រដ្ឋ​ខ្មែរ​ដំបូងបង្អស់​កកើតឡើង​ដោយ​ឥណ្ឌូ​រូបនីយកម្ម​

​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​កកើតឡើង​ដោយ​ឥណ្ឌូ​រូបនីយកម្ម​
រដ្ឋ​ខ្មែរ​ដំបូងបង្អស់​មានឈ្មោះ​ថា "នគរ​ភ្នំ ឬ ហ្វូណន​" ក​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី១ នៃ​គ្រិស្តសករាជ ដោយ​លទ្ធផល​នៃ​ការផ្សំផ្គុំ​នៃ​សហគមន៍​កុលសម្ព័ន្ធ​តូច​ធំ​មន​-​ខ្មែរ ជាច្រើន​ នៅ​ជុំវិញព្រះមហាក្សត្រ តំណាង​នូវ​អំណាចកណ្តាល ក្រោម​ឥទ្ធិពល​ឥណ្ឌូរូបនីយកម្ម ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ស៊ីជម្រៅ​មួយ​ពី​ប្រពៃណីនិយម​មេ​ជា​ធំ​ពី​សំណាក់​ជនជាតិខ្មែរ ទៅ​ជា​របប​រាជានិយម​បែប​ឥណ្ឌា​វិញ ។​
ទីតាំង​អតីត​ព្រះ​រាជធានី​អង្គរបុរី ឬ វ្យា​ធបុ​រៈខេត្ត​តាកែវ​ថត​ពីលើ​អាកាស​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ បានបញ្ជាក់​ថា ឥណ្ឌូ​រូបនីយកម្ម​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី ។ នៅក្នុង​រដ្ឋបាល​ថ្មី​ដែល​គេ​ទើបតែ​បាន​រៀបចំ​តាម​បែប​ឥណ្ឌា​នោះ គេ​ឃើញ​មាន​ព្រះរាជា ឬ ព្រះមហាក្សត្រ​បំពេញ​តួនាទី​ជំនួស​មេកន្ទ្រាញ​ដែលជា​អ្នក​គ្រប់គ្រង ដោយ​មាន​សព្វ​នាម៉ឺន​មន្ត្រី​ជា​ជំនួយការ ។​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​បន្តថា : របប​គ្រប់គ្រង​ស្រុកភូមិ​បែប​រាជាធិបតេយ្យ​ថ្មី​នេះ ដែល​មាន​អំណាច​កណ្តាល​ជា​ស្នូល ដោយ​មាន​អក្សរ​សំស្ក្រឹត​ជា​យាន ដើម្បី​ផ្សព្វផ្សាយ​នូវ​បទបញ្ជា ក្រឹត្យក្រម និង​មនោគមន៍វិជ្ជា ព្រហ្ម​ញ្ញសាសនា និង​ព្រះពុទ្ធ សាសនា បាន​នាំមក​នូវ​ភាព​រឹងប៉ឹង​នៃ​សហគមន៍​កសិករ​ខ្មែរ​ដើម​នានា​ដែល​រស់​តាម​វាលទំនាប តំបន់​ឆ្នេរសមុទ្រ និង​ខ្ពង់រាប ។ នេះ​ជា​ការ​លេចធ្លោរ​ឡើង​នៃ​រដ្ឋ​ខ្មែរ​ដំបូង បង្អស់​នា​ដើម​សតវត្សរ៍​ទី ១ នៃគ្រិស្តសករាជ ។ ព្រះរាជាណាចក្រ​ដ៏​ធំ​នេះ ជា​លទ្ធផល​នៃ​ការផ្សំផ្គុំ​នូវ​សហគមន៍​កុលសម្ព័ន្ធ​តូច​ធំ​មន​-​ខ្មែរ​ជា​ច្រើន​ជុំវិញ​ព្រះមហាក្សត្រ​តំណាង​នូវ​អំណាចកណ្តាល ។ រដ្ឋ​ខ្មែរ​ដំបូង​នេះ​មានឈ្មោះ ថា នគរ​ភ្នំ ហៅថា ហ្វូណន (​តាម​ភាសា​ចិន​) ដោយ​មាន​រដ្ឋ​ចេនឡា​ជា​ចំណុច​ដ៏​ធំ​ជាងគេ​ក្នុងចំណោម​រដ្ឋ​តូច​ដទៃទៀត ។​
ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះក្តី ឯកភាព​ពេញលេញ​ក៏​ពុំ​ទាន់​កើតឡើង​ភ្លាមៗ​ដែរ ដោយ ហេតុ​ថា វិវាទ​រវាង​​រដ្ឋ​តូច​ធំ​ដែល​មាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ​ នៅ​មាន​ជា​អចិន្ត្រៃយ៍​នៅឡើយ។ លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ​បានបញ្ជាក់​ថា : តាមពិត​យើង​ត្រូវ​រង់ចាំ​ដល់​រជ្ជកាល​នៃ​ព្រះបាទ​ជយ​វរ្ម័នទី ២ ពោល​គឺ​នៅ​ដើម​សតវត្សរ៍​ទី ៩ នៃ​គ្រិស្តសករាជ​ទើប​សម្រេច​នូវ​ឯកភាព​ជាតិ​ដែល​ជា​វត្ថុបំណង​របស់​ អ្នកដឹកនាំ​ខ្មែរ​គ្រប់​យុគសម័យ ។ ក្នុងករណី​នេះ​ហើយ​បានជា​ចម្បាំង​ទាស់ទែង​នឹង​អំណាច​កណ្តាល​កើតមានឡើង​ មិនចេះចប់​មិនចេះហើយ ដើម្បី​ស្វ័យភាព​របស់​រដ្ឋ​ទាំងនោះ ។ អ្វីៗ​ទាំងអស់​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​សារជាតិ​ពិត​នៃ​ប្រព័ន្ធ ​នយោបាយ​របស់​អតីត​ព្រះរាជាណាចក្រ​ខ្មែរ ដែល​ជា​ក្សត្រ​រដ្ឋ​ផងដែរ ។​
លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា : ព្រឹត្តិការណ៍​នយោបាយ និង​វប្បធម៌​ដ៏​សំខាន់​លើក​នេះ​បាន​រុញច្រាន​សង្គម​ខ្មែរ​ ឱ្យ​មាន​ការវិវត្តន៍​ទាំង​ខាង​ទំនៀមទម្លាប់​ប្រពៃ ណី​ទាំង​ខាង​និន្នាការ​ជំនឿ​ ក្នុង​វិស័យ​មនោគមន៍វិជ្ជា​សាសនា​ខ្មែរ ទាំង​ខាង​នយោ បាយ​រៀបចំ​ដែនដី​នា​សម័យមុន​អង្គ​រដែរ ។​
យោង​ទៅលើ​មូលដ្ឋាន​ជាក់ស្តែង​នេះ ដោយ​ពឹងផ្អែក​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​ចារឹក​សាស្ត្រ​ យើង​អាច​ដឹងថា​មាន​ការសាងសង់​ពី​សំណាក់​អ្នកដឹកនាំ​ខ្មែរ​នូវ​ផ្លូវ​គមនាគមន៍ ព្រះ​ដិមា ដូច​ជា​ព្រះ​ទេវ​រូប ពុទ្ធ​រូប ព្រមទាំង​បូជនីយដ្ឋាន​ទូទាំង​ប្រទេស ។ ទន្ទឹមនេះដែរ ដើម្បី​ដំណើរការ​ទីតាំង​ពិសិដ្ឋ​ទាំងនោះ គេ​បាន​សាង​ផ្លូវ ជីក​ព្រែក ស្រះ​ទឹក រយ៉ា​ល ឬ បារាយណ៍​ជាដើម ។ ក្នុង​កិច្ចការ​សង្គម​សាសនា​នេះ គេ​ឃើញ​មាន​ការ​ធ្វើ​អំណោយ​នូវ​ដីធ្លី និង​ខ្ញុំកំដរ​ផងដែរ ប្រយោជន៍​នឹង​អភិវឌ្ឍន៍​តំបន់​ទាំងនោះ ដោយ​ព្រះមហាក្សត្រ​ខ្មែរ ។ សមិទ្ធិ​ទាំងនេះ​ស្ថិតក្នុង​បន្ទាត់នយោបាយ​រដ្ឋ​ដើម្បី​បង្រួបបង្រួម និង​អភិវឌ្ឍន៍ ប្រទេសជាតិ ។
ដូចនេះ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​សាសនា​ឥណ្ឌា​ទីក្រុង ឬ រដ្ឋ​តូចធំ​ទាំងនោះ​បន្តិច​ម្តងៗ ក៏​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​វប្បធម៌ ដែល​មាន​ព្រះរាជា​ធំៗ ឬ រណប​ជា​ប្រមុខ​ប្រកបដោយ​បច្ចេកវិជ្ជា និង​វប្បធម៌​ខ្ពស់ ដោយ​មាន​លិទ្ធ​ព្រហ្មញ្ញសាសនា​ដែល​ជួន កាល​គួបផ្សំ​នឹង​លទ្ធិ​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋានគ្រឹះ ឬ សសរទ្រូង ។​
លោក​បណ្ឌិត​មី​សែ​ស​ត្រាណេ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា : តាមរយៈ​ការអភិវឌ្ឍន៍​នេះ​គេ​ឃើញ​មានការ​លេចធ្លោ​ឡើង នូវ​ទីក្រុង ឬ បុរី​ជាច្រើន​ដែល​ឈ្មោះ ជា​ភាសាសំស្ក្រឹត​ហៅថា បុរៈ ឬ បុរី ។ ដូចជា​អង្គរបុរី , ស្រេ​ដ្ឋ​បុរៈ, លិង្គ​បុរៈ​ក្នុង​ចក្រភព​ខ្មែរ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល ឬ អភិវឌ្ឍន៍​នៃ​សង្គម​នា​សម័យ​បុរាណ ។​
នេះ​ជា​ភស្តុតាង ឬ ស្លាកស្នាម​ជាក់ស្តែង​យ៉ាង​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​នូវ​លក្ខណៈ​សង្គម​ខ្មែរ​នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ពី​កុលសម្ព័ន្ធ ឬ សហគមន៍​មនុស្ស​ដែល​ជា​ស្រុកភូមិ​ទៅ​ជា​បុរី ឬ រដ្ឋ ។ គឺ​ក្នុង​សម័យ​ប្រវត្តិសាស្ត្រ​នេះ​ហើយ​ដែល​គេ​ឃើញ​មាន​ការតាំង​ឈ្មោះ​ថ្មី​នៃ​ទីតាំង​ចាស់ ឬ លំនៅដ្ឋាន​ចាស់​មួយចំនួន ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ​ដែរ តំបន់​ខ្លះ​មួយចំនួន​នៅ​តែ​រក្សា​ឈ្មោះ​ដើម​របស់​ខ្លួន​ដដែល ។ ឧទាហរណ៍​ប្រភព​ឯក សារ​ចិន​បានឱ្យដឹង​ថា​ឈ្មោះ​នៃ​ទីក្រុង​អង្គរ​បុរី (​នគរ + អង្គរ + បុរី​) ដើមឡើយ​មាន​ឈ្មោះ​ជា​សំស្ក្រឹត​ថា វ្យា​ធ​បុរៈ ដែល​គឺជា​ទីក្រុង​របស់​អ្នក​ព្រានព្រៃ​ដែល​ជា​ទ្រមាក់​ដំរី ។ មូលហេតុ​ដែល​អ្នកស្រុក​តាំង​ឈ្មោះ​នេះ គឺ​បណ្តាលមកពី​អ្នកស្រុក​បាន​ជ្រើសរើស​ទ្រមាក់ដំរី​ម្នាក់​យ៉ាង​ចំណាន​ឱ្យធ្វើ​ជា​ស្តេច​របស់​ពួកខ្លួន ។​
លោក​បណ្ឌិត​រូបនេះ​បាន​បន្តថា : ផ្អែក​លើ​យុទ្ធសាស្ត្រ​ស្ថាបនា​ជាតិ​ថ្មី​នេះ​ដោយ​យក​សាសនា​ជា​ត្រីវិស័យ​ មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍ ហើយ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​មណ្ឌល​វប្បធម៌​ជិត​ឆ្ងាយ​នៅ​ជនបទ​ទៅ​នឹង​ ស្ថាប័ន​រដ្ឋ​អំណាច​កណ្តាល​គឺ​ព្រះ​រាជធានី​សមស្រប​នឹង​នយោបាយ​បង្រួបបង្រួម ​ជាតិ​ផង អតីត​អ្នកដឹកនាំ​ខ្មែរ​បាន​ផ្តោត​ការយក ចិត្តទុកដាក់​ចាប់អារម្មណ៍​លើ​វិស័យ​ សាសនា​សន្តិភាព ។ ដូចនេះ​ទាំង​ព្រះរាជា​មន្ត្រី ជាន់ខ្ពស់​រមែង​តែ​ទៅ​កាន់​ទេវស្ថាន​នានា​ ក្នុង​ប្រទេស​ទៅ​កាន់​ទី​រួម​ខេត្ត​ជិត​ឆ្ងាយ ដោយ​មាន​វត្តមាន​របស់​ពួក​ព្រាហ្ម​បុរោ​ហិត ។ ពីព្រោះ​អ្នកដឹកនាំ​ខ្មែរ​យល់ថា វិស័យ​សាសនា​គឺជា​មធ្យោបាយ​តែ​មួយគត់ ដើម្បី​មិន​គ្រាន់តែ​ចង​ខ្មែរ​ជា​បាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ពង្រឹង​ពង្រីក​អំណាច​កណ្តាល​ដែល​មាន​ព្រះមហាក្សត្រ​ជា​ ប្រមុខ​ហើយ​បើ​មណ្ឌល​វប្បធម៌​នៅតាម​ខេត្ត​នានា​បាន​រឹងប៉ឹង​កាលណា អំណាច​របប​រាជាធិតេយ្យ​នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ឡើងកាលនោះ ។
លោក​បណ្ឌិត​បាន​បញ្ជាក់​ថា : មណ្ឌល​ទាំងនោះ​គឺជា​ទីប្រជុំជន​យ៉ាង​កុះករ​ដែល​ផ្សារ ភ្ជាប់​នឹង​ព្រះ​រាជធានី​ដែល​មាន​ព្រះរាជា​ប្រថាប់​គង់ ។ ការ​មូលផ្តុំ​អំណាច​រដ្ឋបាល​តាម រយៈ​មណ្ឌល​នយោបាយ​សេដ្ឋកិច្ច និង​វប្បធម៌​តូច​ធំ​ទាំងឡាយ​ដែល​ស្ថិតនៅ​ជុំវិញ​ព្រះ​រាជធានី បាន​អនុវត្ត​ដោយ​ពួក​អភិជន ដែល​ជានិច្ចកាល​ទទួល​នូវ​កិត្តិយស​លាភ​សក្តា​រៈពីសំ​ណាក់​ព្រះមហាក្សត្រ ព្រោះ​គេ​ជា​មន្ត្រី​របស់​ព្រះបរមរាជវាំង ដូចជា​ការដំឡើង​កិត្តិយស ឬ ការផ្តល់​អំណាច​ជា​ដីធ្លី​ជា​ដើម​សម្រាប់​សាងសង់​ត្រួតត្រា ឬ ធ្វើស្រែ​ចម្ការ ។​
លោក​បណ្ឌិត​បាន​បន្តថា : ស្ថានភាព​នេះ​ពុំ​ធ្លាប់​មាន​ឡើយនា​សម័យមុន​ឥទ្ធិ​ពលឥណ្ឌា ។  ដូចនេះ​ការផ្សព្វផ្សាយ​អំពី​លទ្ធិ​សាសនា​ដល់​ប្រជានុរាស្ត្រ​តាម​រយៈ​ព្រះមហាក្សត្រ ឬ ពួក​អភិជន​ព្រមទាំង​ពួក​ព្រាហ្មណ៍​បុរោហិត ឬ ព្រះ​ភិក្ខុសង្ឃ ជា​ចំណុច​នៃ​ការរៀបចំ​ស្រុកទេស ឬ ការគ្រប់គ្រង​សង្គម​ជាតិ ដោយ​មាន​វណ្ណៈ ឬ ប្រភេទ​ខុសៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ពុំ​មាន​លក្ខណៈ​តឹងរ៉ឹង​ដូច​ប្រទេស​ឥណ្ឌា​ឡើយ ។​
លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បានបញ្ជាក់​ថា : ការរៀបចំ​រចនាសម្ព័ន្ធ​ឱ្យមាន​អ្នកដឹកនាំ​មាន​ឋានៈ និង​វត្តមាន​របស់​អ្នកស្រែ​ចម្ការ ដែល​មាន​សេរីភាពនិងអ្នកស៊ីឈ្នួលគេពោល​ គឺ​បាវព្រាវ​ដែល​រស់នៅ​ជុំវិញ​ទីក្រុង​តូច​ធំ​ខាងលើនេះ ឆ្លុះបញ្ចាំង​នូវ​របៀប​គ្រប់គ្រងចាត់ ចែង​សង្គមជាតិ នា​សម័យ​បុរាណ​យ៉ាង​ពិតប្រាកដ​តាម​ឋានានុក្រម ។ រី​ឯ​អំណាច​របស់​ព្រះមហាក្សត្រ​ក៏​ដូច្នោះ​ដែរ ពោល​គឺ​មិន​​អាច​ផ្តាច់ចេញ​ពី​ស្ថាប័ន​រដ្ឋបាល​ឡើយ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​លើ​កំពូល​នៃ​រចនាសម្ព័ន្ធ ។
៙ អាណាចក្រ​នគរ​ភ្នំ​ ​ ​ ​ ​ ​
ការ​បាន​ដឹង​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ​គឺ តាមរយៈ​ប្រភព​ឯកសារ​ពីរ​ប្រភេទ ៖ កំណត់ហេតុ​ចិន និង​បុរាណវត្ថុ​ដែល​បាន​ផលិត​ឡើង​ដោយ​បុព្វបុរស​ដូចជា គ្រឿង​អង្ការ ទេវ​រូប ព្រះ​ពុទ្ធរូប សិលាចារឹក​...​។​ល ។​
សូមបញ្ជាក់​ថា អាណាចក្រ​ភ្នំ​គឺជា​អាណាចក្រ​ដែល​សំខាន់​បំផុត នៃ​អាស៊ី​ភាគ​អាគ្នេយ៍​តាំង​តែ​អំឡុង​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ ។​​អាណាចក្រ​ភ្នំ ហៅ​តាម​ភាសា​ចិន​ថា ហ្វូណន ។ ភាសា​ខ្មែរ​បុរាណ " វ្នំ " ដែល​បច្ចុប្បន្ន​ពាក្យ​នេះ ក្លាយ​ជា​ភ្នំ ។​​នា​សម័យ​បុរាណ​ ចិន​តាំង​ឈ្មោះ​ប្រទេស​ខ្មែរ​តាមរយៈ​ភ្នំ នៃ​ព្រះ​អាណាចក្រ​ខ្មែរ​នេះហើយ ព្រះ មហាក្សត្រ​នៃ​នគរ​ភ្នំមាន​ព្រះនាម​ថា បុព្វ​ភូបាល ឫ​សាល​រាជ ។​
តាមរយៈ​ការស្រាវជ្រាវ​ថ្មីៗ ដោយ​អ្នក​បុរាណវិទ្យា​លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ​បាន ឲ្យដឹងថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដែល​មាន​ព្រះ​រាជធានី​ជាច្រើន ដែល​ក្នុងនោះ​មាន​ជា​អាទិ៍វ្យាធ​រៈ ឫ​អង្គរបុរី និង​ទីក្រុង​អ៊ូ​ថង នៅ​ស្រុកថៃ​សព្វថ្ងៃ ។​
រាជធានី​អង្គរបុរី​ស្ថិតនៅ​ក្បែរ​ដង​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ឫ​ទី​ទំនាប​មាត់​ទន្លេ​មេគង្គ ដែល​ក្នុងនោះ​មាន​កម្ពង់ផែ​អន្តរជាតិ​អូរ​កែវ នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​ជា​សរសៃឈាម​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​នៅ​សម័យ​រុងរឿង បរិវេណ​នៃ​ព្រះរាជ​នគរ​ខ្មែរ​ដំបូងបង្អស់​នេះ ក៏​បាន​លាតសន្ធឹង​ទៅ​ដល់​តំបន់​ភាគខាងត្បូង នៃ​ដង​ទន្លេមេគង្គ​កណ្តាល​រហូត​ដល់​ផ្នែក​ធំ នៃ​ទន្លេ​ចៅ​ប្រា​យ៉ា និង​ជ្រោយ​ម៉ាឡាយូ​បច្ចុប្បន្ន ។ នេះ​បើ​យើង​សំអាង​ទៅលើ​វត្ថុ​បុរាណ និង​បុរាណ​ដ្ឋា​ន​ជាច្រើន​ដែល​គេ​បាន​រកឃើញ ។ ការសន្និដ្ឋាន​នេះ​ត្រូវ​ពឹងផ្អែក​ទៅលើ​ឯកភាព​នៃ​សំណង់​វប្បធម៌​នា​សម័យ​នោះ ដែល​ជា​វត្ថុតាង​ដែល​ស្ថិតក្រោម​ឥទ្ធិ​ផល​នៃ​សិល្បៈ​ក្លិង្គ​អម​រាវ​តី ។​
ម្យ៉ាងទៀត គឺ​ភាពស្រដៀងគ្នា​នៃ​ខឿនវប្បធម៌​នេះ ហើយ​ដែល​បញ្ជាក់​ឱ្យ​យើង​ដឹង​នូ​វ​ទំហំ​នៃ​អាណាចក្រ​នគរ​ភ្នំ​នេះ ដែល​បាន​ជះ​ឥទ្ធិពល​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត​ពោល​គឺ​ពី​ដង​ទន្លេ​ចោប្រា​យ៉ាទៅដល់​ទន្លេមេគង្គ​ផ្នែក ខាងក្រោម​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​តំបន់​អូរ​កែវ អង្គរ​បុរី និង​បាភ្នំ​នៅ​ខេត្ត​ព្រៃវែង​បច្ចុប្បន្ន ។​
ចំពោះ​ទីតាំង​នៃ​ក្រុង​អង្គរ​បុរី ឬ វ្យ​ធ​បុរៈ (​ទីក្រុង​នៃ​ព្រាន​ព្រៃ​) កំណត់ហេតុ​នៃ​រាជវង្ស​ពៀង​សរសេរ​នៅ​ពាក់កណ្តាល​ពុទ្ធ​សតវត្សរ៍​ទី ១១ បានឲ្យដឹងថា ព្រះរាជ​នគរ​នេះ​តាំង​នៅ​ឃ្លាត​ឆ្ងាយ​ពី​សមុទ្រ ៥០០ លី គឺ ២០០ គីឡូម៉ែត្រ ។​
រហូតដល់​ពេល​នេះ​អ្នកប្រវត្តិសាស្ត្រ​វិទ្យា បាន​យល់ឃើញថា ចម្ងាយ​នេះ​ជា​ចម្ងាយ​ដែល​គេ​គិត​ពី​សមុទ្រ​ទៅដល់​តំបន់ភ្នំ បាភ្នំ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អង្គរបុរី​ដែរ ។ ក៏​ប៉ុន្តែ​គ្មាន​អ្វី​ដែល​ថា​ចម្ងាយ​នេះ​មិនមែន​ជា​ចម្ងាយ​រវាង​សមុទ្រ និង​ទីក្រុង​អ៊ូ​ថង​ដែរ ដែល​ជា​អតីត​រាជធានី​ដ៏​សំខាន់​របស់​នគរ​ភ្នំ ដែល​សម័យ​នោះ​ដូចជា​អង្គរបុរី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​សិ្នទ្ធ​ជាមួយ​ចិន​តាម​វិស័យ​ទូត និង​ពាណិជ្ជកម្ម​ដូច​វត្ថុ​បុរាណ​ចិន​ដែល​គេ​បាន​រកឃើញ​ជា​សក្ខីភាព​ស្រាប់ ។​
ក្នុង​ពុទ្ធ​សតវត្សរ៍​ទី ៨ លោក​ភាំង​ថែ និង​ជូ យី​ង ក៏​បាន​បង្ហាញ​នូវ​ប្រវត្តិ​របស់​នគរ​ភ្នំ​តាមរយៈ​កំណត់ហេតុ​ផ្សេងៗ និង​ស័ព្ទ​ទាន​នុ​ក្រម​របស់​ចិន​ដែល​នៅ​សេសសល់ ។ ថ្វី​បើ​អត្ថបទ​ដើម​របស់​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​បាន​បាត់បង់​ទៅ​ក៏​ដោយ​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​អ្នកប្រវត្តិសាស្ត្រ​វិទូ​ចិន​ជំនាន់​ក្រោយ​បាន​ដកស្រង់​ក៏​នៅតែ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ ។​
ប្រវត្តិសាស្ត្រ​បាន​កត់ត្រា "ព្រះមហាក្សត្រ​ដំបូង​របស់​អាណា​ចក្រ នគរ​ភ្នំ ឬ ហ្វូណន ជា​ជនជាតិ​ឥណ្ឌា​ទ្រង់​មានត្រកូល​ហ៊ុន ទៀន (Houentien) គឺ​កោណ្ឌ​ញ ។ លោក​ម្ចាស់​នេះ ទ្រង់​យាង​ពី​ប្រទេស​ឥណ្ឌា ឬ តាមរយៈ​ជ្រោយ​ម៉ាឡាយូ ។ ក្រោយ​ពី​ហ៊ុន ទៀន បាន​បង្ក្រាប​ព្រះ​នាង​លីវ យី ដែល​ជា​ម្ចាស់​ស្រុក​ព្រះអង្គ​ក៏​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ទៅ "។​
នេះ​ជា​ការចាប់ផ្តើម នៃ​សន្តតិវង្ស​ក្នុង​អតីត​ព្រះរាជណាចក្រ​កម្ពុជា​យើង ។ក្នុងករណី​នេះ​ហើយ​ដែល​វប្បធម៌​អារ្យធម៌​ឥណ្ឌា​ដែល​មាន​ព្រះ​ព្រហ្មញសាសនា និងព្រះពុទ្ធ សាសនា​បាន​ត្រូវ​ជនជាតិ​ខ្មែរ​ទទួល​ប្រតិបត្តិ​យ៉ាង​ឆាប់រហ័ស​បំផុត ។​
គួរ​កត់សម្គាល់​ផងដែរ​ថា : ដំណើរការ​នៃ​ឥណ្ឌូ​រូបនីយកម្ម​នៃ​នគរ​ភ្នំ​តាម​រយៈ​រដ្ឋបាល​ដោយ​ ហេដ្ឋារចនាសម្ព័ន្ធ​ក្លឹង្គ​បានធ្វើឲ្យ​មូលដ្ឋាន​នយោបាយ​របស់​ខ្មែរ ​ដែល​យក​មេ​ជា​ធំ​បាន​ក្លាយទៅជា​មហាអំណាច​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ នេះ ក្នុង​អតីតកាល ៕